ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់ ! ប្រហែសតែបន្តិច ស្រាប់តែផ្តាច់យកជីវិតលោកអ៊ុំភ្លាមៗ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់ ខណៈ​កំពុង​ត​ខ្សែភ្លើង​ពីលើ​ផ្ទះ​អូស​ទៅ​ដាក់​ម៉ូ​ទ័​រ​បូមទឹក​នៅ​មាត់ទន្លេ​ហើយ​មិន​បាន​ប្រយ័ត្ន​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់​ទន្លេតូច…

ខេត្តព្រៃវែង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់ ខណៈ​កំពុង​ត​ខ្សែភ្លើង​ពីលើ​ផ្ទះ​អូស​ទៅ​ដាក់​ម៉ូ​ទ័​រ​បូមទឹក​នៅ​មាត់ទន្លេ​ហើយ​មិន​បាន​ប្រយ័ត្ន​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់​ទន្លេតូច ក្នុងភូមិ​រកា​ធំ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ង អូន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​ជន​រង​គ្រោះ​បាន​ឡើង​ត​ខ្សែភ្លើង​ចេញពី​កុងតាក់​ភ្លើង​ក្នុងផ្ទះ​អូស​ខ្សែ​ទៅ​ដាក់​ភ្ជាប់​ដុំ​ម៉ូ​ទ័​រ​បូមទឹក​ដែល​ស្ថិត​នៅ​មាត់ទន្លេ​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​ដើម្បី​បូមទឹក ប៉ុន្តែ​ក្នុង​ពេល​កំពុង​ត​ភ្ជាប់​ខ្សែភ្លើង​ជាមួយ​ដុំ​ម៉ូ​ទ័​រ​នោះ​ខ្សែភ្លើង​បាន​ប៉ះ​នឹង​ទឹក​បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ហើយ​ជន​រង​គ្រោះ​មិន​បានដឹង​ពេល​ទៅ​កាន់​ចំ​ខ្សែភ្លើង​នោះ​ក៏​ធ្វើ​ឱ្យ​ឆក់​ដួល​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗ​តែ​ម្តង ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ប្រាប់​ថា ពេល​កើតហេតុ​ភ្លាម​គ្មាន​នរណា​បានដឹង​រហូត​ដល់​ប្រហែលជា​១៥​នាទី​ក្រោយមក​ទើប​មាន​កូនចៅ​ជន​រង​គ្រោះ​បានឃើញ​ដឹក​ថា ជន​រង​គ្រោះ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ទើប​ឡើង​ទៅ​ផ្តាច់​ខ្សែភ្លើង​នៅ​លើ​ផ្ទះ និងរ​ត់ទៅ​ជួយ​ធ្វើ​ចលនា​បេះដូង​ឱ្យ​ជន​រង​គ្រោះ​តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ទើប​រាយ​ការ​ណ៌​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព និង​កន្លែង​កើតហេតុ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតមែន ទើប​ប្រគល់​សាកសព​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ