ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ២​ជែងគ្នា ទាល់តែចូលកង់ឡាន… ជីវិត៣ក៏បាត់ឈឹង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ័​គួរ​ឱ្យ​អ​ណោ​ច​អាធ័ម​បំផុត​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៨ ឧសភា ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ ក្នុងភូមិ​អំពិល​ដាំទឹក…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ័​គួរ​ឱ្យ​អ​ណោ​ច​អាធ័ម​បំផុត​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៨ ឧសភា ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ ក្នុងភូមិ​អំពិល​ដាំទឹក ឃំ​ុ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល រវាង​ម៉ូតូ​និង​ម៉ូតូ បណ្ដាល​ឱ្យ​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ទាំង​ឪពុក និង​ម្ដាយ ព្រមទាំង​កូន​ក្នុង​ផ្ទៃ ។

បើ​តាម​លោក​ដួង តេ​ង អធិការ​នគ​បាល​ស្រុក​ពញាឮ​ឱ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ១-​ឈ្មោះ​ធ្លក សុផល អាយុ​៤៦​ឆ្នាំ (​ប្ដី )​ជា​អ្នក​បើក​ម៉ូតូ ២-​ឈ្មោះ​ចាន់ សុខ​ឃី​ម អាយុ​៤២​ឆ្នាំ (​ប្រពន្ធ​) មានកូន​ក្ន​ង​ផ្ទៃពោះ និង​កូន​ម្នាក់​ទៀត​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​រង​របួសស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ
គន្ធ​បុប្ផា​តាម​រថយន្ត​សា​ម៉ុ​យ ។ ជន​រង​គ្រោះ​ទាំងនេះ​រស់នៅ​ភូមិ​ស្រែ​ចិន្ដា ឃំ​ុ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​សា​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW-93.92 ។

ចំពោះ​ភាគី​ម៉ូតូ​ម្ខាង​ទៀត ឈ្មោះ​ឆួ ឆាង​ឈុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​របួសស្រាល​) រស់នៅ​ភូមិ​កំពង់​ចុះ​វ៉ា និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ប៉ាន កុសល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួសស្រាល រស់នៅ​ភូមិ​ចេ​តី​យ៍​ថ្មី អ្នក​ទាំង​ពីរ​នៅ​ក្នុង​ឃំ​ុ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ។ លោក​បន្ត​ថា ដោយឡែក​រថយន្ត​មានឈ្មោះ​ព្រាប ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​និង​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង (​ត្រូវ​បាន​ឃាត់ខ្លួន​) រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-93.54 ប្រភេទ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​។

បើ​យោង​តាម​ការ​ការ​សន្និដ្ឋាន​ថា ភាគី​ខាង​ម៉ូតូ​និង​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មាន​បំណង​ចង់​វ៉ា​ជែង​គ្នា​។

អត្ថបទសរសេរ ដោយ