ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឡាន​ដឹកឈើ​យី​ឌុ​ប​១​គ្រឿង ប៉ុន្តែ​ឈើ​នៅ​ឃ្លាំង​ស្តុក​១​កន្លែង​មិន​ហ៊ាន​បង្ក្រាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចាប់​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ល្មើស ច្បាប់​មួយ​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​បាន​មនុស្ស​ពីរ​នាក់ ប៉ុន្តែ​មាន​ទីតាំង​ស្តុក​ឈើ​ល្មើស ច្បាប់​រាប់​ពាន់​ម៉ែត្រគូប​មួយ​កន្លែង នៅ​ក្នុង​ក្រុង​សៀមរាប បែរជា​សមត្ថកិច្ច​មិន​ហ៊ាន​ចូល​ទៅ​បង្ក្រាប…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចាប់​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ល្មើស ច្បាប់​មួយ​គ្រឿង ព្រមទាំង​ឃាត់ខ្លួន​បាន​មនុស្ស​ពីរ​នាក់ ប៉ុន្តែ​មាន​ទីតាំង​ស្តុក​ឈើ​ល្មើស ច្បាប់​រាប់​ពាន់​ម៉ែត្រគូប​មួយ​កន្លែង នៅ​ក្នុង​ក្រុង​សៀមរាប បែរជា​សមត្ថកិច្ច​មិន​ហ៊ាន​ចូល​ទៅ​បង្ក្រាប ប្រហែល​ខ្លាច​អំណាច​ម្ចាស់​សណ្ឋាគារ​ផ្កាយ​៥​ផង​មើលទៅ​។ បើ​តាម​លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​រថយន្ត​បទល្មើស​ខាងលើ​នោះ គឺ​ធ្វើ​ឡើង​នា​ព្រលឹម​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ ២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្សារ​រការ​កំបុត ស្រុក​ប្រាសាទបាគង ហើយ រថយន្ត​នេះ​ដឹកឈើ​ពី​ប៉ែក​ខាងលើ នៃ​ស្រុក​ស្វាយ​លើ ឆ្លងកាត់​ស្រុក​សូទ្រនិគម ចូល​មក​ចែកចាយ ក្នុង​ក្រុង​សៀមរាប​។

លោក​បន្ត​ថា ក្នុង​ករណី​ឃាត់​បាន​រថយន្ត​ខាងលើ​នោះ គឺ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ គឺ ទី​១/​ឈ្មោះ ម៉ៅ រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បើកបរ​ឡាន​ដឹកឈើ មានស្រុក​កំណើត​នៅ​ភូមិ​ត្រគៀត ឃុំ​ត្រពាំង​ត្រែង ស្រុក​មេ​សាង ខេត្តព្រៃវែង បើកបរ​រថយន្ត​ម៉ាក​(​ហ្វី​សូ​) FUSO ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ​(​ហ ០១៥៥ ភ្នំពេញ​៣) និង ទី​២/​ឈ្មោះ ប៊ុ​ន ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ព្រូឡាន មាន​ទីលំនៅ​ភូមិ​កំពង់​អូរ​ជ្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ចំណែក​ម្ចាស់​ឡាន​ដឹកឈើ បាន​បើកឡាន​មួយ​គ្រឿង​ផ្សេង ទៀត​គេចខ្លួន​បាត់ ដែល​មិន​អាច​ស្គាល់ឈ្មោះ​នោះ​ឡើយ​។ លោក​បាន​បញ្ជាក់​ថា ចំណែក​ឈើ​ប្រភេទ​លេខ​២ ដែល​បង្ក្រាប​នោះ ក្នុង​ការ​ប៉ាន់​ស្មានថា មាន​ចំនួន​ជាង​១០​ម៉ែត្រគូប ហើយ វត្ថុ​តាង​ទាំង​អស់នោះ គឺ​ប្រគល់​ឱ្យទៅ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​។ លោក​បញ្ជាក់​ថា នៅ​តាម​ដងផ្លូវ​រាប់​ពី​ស្រុក​ស្វាយ​លើ មក​ដល់​ក្រុង​សៀមរាប មាន​ប៉ុស្តិ៍​សមត្ថកិច្ច​ច្រើន​ណាស់ តែ​រថយន្ត​ដឹក​បទល្មើស​នេះ​អាច​ចូល​មក​ក្នុង​ក្រុង​បាន ដោយ​ម​មិន​មាន​ទាក់ភ្នែក​ពួក​សមត្ថកិច្ច​ទាំងនោះ​បន្តិច​សោះ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ម៉ុង ប៊ុ​ន​លិ​ម ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឈើ និង​ឡាន ដែល​សមត្ថកិច្ច​ឃាត់​បាន​ទាំង​មនុស្ស​២​នាក់​នោះ ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ យក​មក​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន បង់​ពិន័យ​ជា​អន្តរកាល​រយៈពេល​៣០​ថ្ងៃ ក្នុង​ករណី​មិន​ចូលខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។ ចំ​ណែ​មនុស្ស​ពី​នាក់​ដែល​ឃាត់ខ្លួន គឺ​ធ្វើ​កំណត់ហេតុ និង​សាកសួរ​រក​ម្ចាស់​ឈើ​ពិត ហើយ​ឱ្យ​ពួក​គេ​វិល​ទៅ​ផ្ទះ​វិញ​។ គួរ​បញ្ជាក់​ថា ជាមួយនឹង​ការ​បង្ក្រាប​ឡាន​ដឹកឈើ​ខាងលើ​នេះ ក៏​ធ្លាយ​ព័ត៌មាន​ថា មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្នុង​ក្រុង​សៀមរាប បាន​កំពុង​សម្រុក​ទិញ​ឈើ​ល្មើសច្បាប់​ពី​គ្រប់​ទិស​ទី​យ៉ាង​គំហុក​។

ព័ត៌មាន​បន្ថែម​ថា សណ្ឋាគារ​មួយ​នេះ ក្នុង​មួយ​ថ្ងៃ​ៗ​ឡាន​ដឹកឈើ​គ្រប់​ម៉ាក ដឹក​ចូល​ទៅ​លក់​មិន​តិច​ជាង​១០​ឡាន​ទេ​។ គេ​បាន​បញ្ជាក់​ថា នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​៥ មួយ​នេះ​មាន​ឈើ​ស្តុក​ទុក​មិន​តិច​ជាង​២០០០​ម៉ែត្រគូប​ទេ តែ​សមត្ថកិច្ច​ហាក់​មិន​ហ៊ាន​ទៅ​ក្បែរ​សោះឡើយ ប្រហែល​ខ្លាច​អំណាច​ម្ចាស់​សណ្ឋាគារ​ទេ​ដឹង​។ មន្ត្រី​ប៉ូលិស​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ប្រាប់​អ្នក​ព័ត៌មាន​ថា សណ្ឋាគារ​៥​នេះ​ទោះ​មិន បញ្ជាក់​ឈ្មោះ ក៏​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ស្គាល​រួច​ទៅ​ហើយ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ក្បែរ​នោះ​ទេ លើកលែងតែ​ខាង​ក្រសួង​ទើប​អាច​ចូល​ចុះ​។ នេះ​ស​អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា ឧក្រិដ្ឋជន​ព្រៃឈើ​គឺ អ្នក​នៅ​ក្បែរ​ក្លៀក​សោះ ដោយ​គ្មាន​សមត្ថកិច្ច​ហ៊ាន​៕
https://youtu.be/yHatPMcUhgA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ