ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​​អាថ៌​កំបាំង​នៃ​ការ​ឆាប់​ស្កូវ​សក់​ហើយ

5 ឆ្នាំ មុន

ពេល​ខ្លះភាព​ភ្ញាក់ផ្អើល​ភ្លាម​ៗ​របស់​ជីវិត ឬ​ជំងឺ​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្កូវ​សក់​បាន ប៉ុន្តែ​តើ​ការ​ស្កូវ​សក់​មុន​អាយុ ឬ​លឿន​ពេក​នេះ​កើតឡើង​ដោយ​របៀប​ណា​ទៅ? អ្នក​វិទ្យា​សាស្ត្រ​​និយាយ​ថា តាម​ការ​ស្រាវជ្រាវ​ថ្មី​ទៅ​លើ​សត្វ​ប្រហែលជា​ជួយ​ស្រាយ​ច​ម្ង​ល់​មួយ​នេះ​បាន​។ ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​បាន​ឲ្យ​ដឹង​ថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ហ្សែ​ន​ដែល​នាំ​ឲ្យ​សក់ និង​ស្បែក​ប្រែ​ពណ៌ និង​ហ្សែ​ន​…

ពេល​ខ្លះភាព​ភ្ញាក់ផ្អើល​ភ្លាម​ៗ​របស់​ជីវិត ឬ​ជំងឺ​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្កូវ​សក់​បាន ប៉ុន្តែ​តើ​ការ​ស្កូវ​សក់​មុន​អាយុ ឬ​លឿន​ពេក​នេះ​កើតឡើង​ដោយ​របៀប​ណា​ទៅ? អ្នក​វិទ្យា​សាស្ត្រ​​និយាយ​ថា តាម​ការ​ស្រាវជ្រាវ​ថ្មី​ទៅ​លើ​សត្វ​ប្រហែលជា​ជួយ​ស្រាយ​ច​ម្ង​ល់​មួយ​នេះ​បាន​។

ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​បាន​ឲ្យ​ដឹង​ថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ហ្សែ​ន​ដែល​នាំ​ឲ្យ​សក់ និង​ស្បែក​ប្រែ​ពណ៌ និង​ហ្សែ​ន​ ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​រាង​កាយ​ទាក់ទង​នឹង​ការ​បង្ក​​រោគ​។ ការ​រក​ឃើញ​ថ្មី​នេះ​ បាន​បញ្ជាក់​ថា ហ្សែ​ន​ដែល​គ្រប់គ្រង​ការ​បំពាក់​ពណ៌​លើ​សក់ និង​ស្បែក​ក៏​គ្រប់គ្រង​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​របស់​យើង​ដែរ​។ លទ្ធផល​ទាំងនេះ​ប្រហែលជា​ជម្រុញ​ដល់​ការ​យល់​ដឹង​របស់​យើង​ទាក់ទង​នឹង​ការ​ស្កូវ​សក់​បាន​។

អ្នកដឹកនាំ​ការ​សិក្សា​នេះ ​បាន​ពន្យល់​ថា នៅ​ពេល​រាង​កាយ​រង​ការ​វាយប្រហារ​ពី​វីរុស ឬ​បាក់​តេរី ប្រព័ន្ធ​ភាពស៊ាំ​ដំបូង​របស់​យើង​នឹង​ធ្វើការ​ខ្លាំង​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​និយាយ​ថា ពួក​គេ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ទំនាក់ទំនង​ដែល​ពួក​គេ​បាន​រក​ឃើញ​រវាង​ការ​ភ្ញោ​ច​ប្រព័ន្ធ​ភាពស៊ាំ និង​ការ​បំពាក់​ពណ៌​សក់​លើ​សត្វ​កណ្តុរ​។

យ៉ាងណាមិញ ការ​សិក្សា​នេះ​ មិន​បាន​បញ្ជាក់​ទៅ​លើ​មូលហេតុ និង​ឥទ្ធិពល​នៃ​ទំនាក់​ទំនង​នេះ​ទេ ហើយ​ការ​ស្រាវជ្រាវ​ទៅ​លើ​សត្វ​ច្រើន​តែ​មិន​អាច​ធ្វើ​ឡើង​វិញ​លើ​មនុស្ស​បាន​​ឡើយ​។ អ្វី​ដែល​នៅ​បន្ត​នោះ​គឺថា ការ​រក​ឃើញ​ទំនាក់ទំនង​មួយ​នេះ​នឹង​ជួយ​យើង​យល់​​ដឹង​អំពី​ជំងឺ​ទាក់ទង​នឹង​ការ​បំពាក់​ពណ៌​ជាមួយនឹង​ការ​ចូលរួម​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដូច​​ជា​ជំងឺ Vitiligo ដែល​ជា​ជំងឺ​មួយ​ប្រភេទ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ពណ៌​ស្បែក​។ វា​កើត​ឡើង​មិន​ដល់​មួយ​ភាគរយ​ឡើយ​លើ​មនុស្ស​យើង​យើង​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ Web MD

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ