ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​​ផ្ទុះ​ខ្លាំង ពួក​អ្នក​វិទ្យាសាស្ត្រ​បារម្ភ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ កាលពី​ថ្ងៃ​ទី​១៧ ​ឧសភា មានការ​ផ្ទុះ​ខ្លាំង​មួយ​នៅ​កំពូលភ្នំ​ភ្លើង KILAUEA នៃ​កោះ​ហា​វ៉ៃ​ ដោយ​បញ្ចេញ​ផេះ​យ៉ាង​ក្រាស់​ជះ​ឡើង​លើ​យ៉ាង​ខ្ពស់​។ ​អាជ្ញា​ធរ​ក៏​​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​ក្នុង​ជម្រក​។ ការ​ផ្ទុះ​ខ្លាំង​នៃ​ភ្នំភ្លើង​នេះ…

សហរដ្ឋអាមេរិក​ ៖​ កាលពី​ថ្ងៃ​ទី​១៧ ​ឧសភា មានការ​ផ្ទុះ​ខ្លាំង​មួយ​នៅ​កំពូលភ្នំ​ភ្លើង KILAUEA នៃ​កោះ​ហា​វ៉ៃ​ ដោយ​បញ្ចេញ​ផេះ​យ៉ាង​ក្រាស់​ជះ​ឡើង​លើ​យ៉ាង​ខ្ពស់​។ ​អាជ្ញា​ធរ​ក៏​​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​ក្នុង​ជម្រក​។

ការ​ផ្ទុះ​ខ្លាំង​នៃ​ភ្នំភ្លើង​នេះ នាំ​ឲ្យ​មាន​ពពក​ផេះ​ជះ​ឡើង​លើ កម្ពស់​ដល់​៩០០០​ម៉ែត្រ​។ ប្រជា​ជន​ត្រូវ​អំពាវនាវ​ឲ្យ​ស្ថិត​ក្នុង​ជម្រក​មក​ពី​គ្រោះថ្នាក់ នៃ​ការ​បញ្ចេញ​ឧស្ម័ន​ឌី​អុក​ស៊ីត​ស្ពាន់​ធរ ហើយ​រក្សា​ទុក​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ពណ៌​ក្រហម សម្រាប់​យន្តហោះ​។​ចរា​ចរណ៍​តាម​អាកាស​នៅ​តែ​ផ្អាក​ក្នុង​តំបន់​នេះ​។

វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក ​USGS គូសបញ្ជាក់​នា​រសៀល​ថ្ងៃ​ទី​១៧​ ឧសភា​ថា ការ​ធ្លាក់​​ភ្លៀង ​និង​ខ្យល់​ខ្សោយ ទើប​ពពក​ផេះ​នឹង​ស្ថិត​នៅ​តែ​ពីលើ​តំបន់​ទាំងឡាយ​នៅ​ជុំវិញ​ភ្នំភ្លើង​ KILAUEA​។ ​ភ្នំភ្លើង​នេះ ​ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​បំផុត​នៃ​ពិភពលោក និង​ជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​៥​ នៃ​កោះ​ហា​វ៉ៃ​។​ វា​បាន​ផ្ទុះ​ពី​ថ្ងៃ​ទី​៣​ ឧសភា​មក នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ប្រមាណ​ជា​២០០០​នាក់​។​ ភ្នំភ្លើង​បាន​បញ្ចេញ​កំ​អែ​ហូរ​ចាក់​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ