ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា មិន​យកប្តី​ទេ​ បើ​មិន​ទាន់​ធ្វើ​បាន​រឿង​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា បាន​រៀបចំ​កម្មវិធី​ខួបកំណើត​វ័យ​២៩​ឆ្នាំ​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង​ត្របែក កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ ក្រោម​ការ​ចូលរួម​ពី​សិល្បករ​ជា​ច្រើន​ដួង ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា បាន​រៀបចំ​កម្មវិធី​ខួបកំណើត​វ័យ​២៩​ឆ្នាំ​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង​ត្របែក កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ ក្រោម​ការ​ចូលរួម​ពី​សិល្បករ​ជា​ច្រើន​ដួង ។

ក្នុង​ឈុត​សម្លៀក​បំពាក់​សិច​ស៊ី​ទាន់សម័យ ​ពេជ្រ អា​វី​ហ្សា និយាយ​ថា​ នាង​ចង់​សម្តែង​ភាពយន្ត​ជា​បន្ត​ទៀត តែ​ដោយសារ​តែ​សំឡេង​និយាយ​មិនសូវ​ច្បាស់​ទើប​ខ្លាច​ខុស​ពាក្យ​បានជា​មិន​ហ៊ាន​ទទួល​ថត ។ នាង​ទ​ទួ​ថត​តែ​ស្ប៉ត ថត​សំអាងការ និង​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​នានា​ប៉ុណ្ណោះ ព្រោះ​មិន​មាន​បញ្ហា​ពី​ការ​និយាយ​សំឡេង​ផ្ទាល់ ។

កញ្ញា​ពេជ្រ អា​វី​ហ្សា ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជាតា​រា​សិច​ស៊ី​នៅ​ក្នុង​សង្គម​សិល្ប​:​នោះ បាន​ប្រកាស​ទម្លាក់​ចោល​តំណែង​មួយ​នេះ បើ​ទោះជា​នាង​តុបតែង​ខ្លួន​បែប​ស្រគត់ស្រគំ ទទួល​បាន​ប្រជាប្រិយភាព​តិច​ជាង​សិច​ស៊ី​ក្តី ។ នាង​ថា​«​ខ្ញុំ​ដល់​ដំណាក់កាល​ត្រូវ​កាត់​បន្ថយ ឬ​បញ្ចប់​ភាព​សិច​ស៊ី​ជា​ផ្លូវការ​ហើយ ដោយ​សុខចិត្ត​ទុក​តំណែង​មួយ​នេះ​ឲ្យ​តារា​ស្រករ​ក្រោយ​ជា​អ្នក​ក្ដោប​ក្ដាប់​ជំនួស​ចុះ​»​។

ចាប់តាំងពី​ប្រឡូក​ការងារ​សិល្បៈ​ច្រើន​ឆ្នាំ​កន្លង​មកនេះ សម្រាប់​ការងារ​សិល្បៈ និង​ភាព​ល្បីល្បាញ​កញ្ញា​ពេជ្រ អា​វី​ហ្សា និយាយ​ថា​នាង​ស្កប់ស្កល់​ហើយ ។ ចំពោះ​បំណង​ធំ​២​ដែល​នាង​មិន​ទាន់​បាន​សម្រេច គឺ​ឱកាស​ទិញ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​បាន​រស់នៅ​ស្រុក​ស្រួល និង​ជីវិត​គូស្រករ​ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​របស់​នាង​អស់​ការ​បារម្ភ ។

ពេជ្រ អា​វី​ហ្សា និយាយ​ថា​«​បើ​ទោះជា​នាង​ខ្ញុំ​មិន​ទាន់​ចង់បាន​ស្វាមី​ក្តី ប៉ុន្តែ​នាង​ខ្ញុំ​នៅ​ប្រាថ្នា​ជីវិត​មួយ​នេះ​នា​ពេល​ណាមួយ ដើម្បី​ភាព​កក់ក្ដៅ​ក្នុង​ជីវិត ។ ដរាបណា​នាង​ខ្ញុំ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ឱ្យ​ម្ដាយ​ឪពុក​នាង​ខ្ញុំ​បាន​រស់​នៅទេ​នោះ គឺ​នាង​ខ្ញុំ​មិន​ទាន់​អាច​ចូល​រោងការ​ជាមួយ​បុរស​ណា​ម្នាក់​បាន​ទេ ។ នាង​ខ្ញុំ​ប៉ងប្រាថ្នា​បំណង​ធំ​២ គឺ​សុំ​ឱ្យ​នាង​ខ្ញុំ​មាន​លុយ​ទិញ​ផ្ទះ​ធំ​សម្រាប់​គ្រួសារ និង​សុំ​ឱ្យ​បាន​ជួប​ស្វាមី​ដែល​មាន​គុណ​​ធម៌ ហើយ​អាច​ឱ្យ​នាង​ខ្ញុំ​ផ្ញើ​ជីវិត​ដោយ​ក​កក់ក្ដៅ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ