ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ប្រឈម​ជំងឺមហារីក​សុដន់​ខ្ពស់ក្នុង​ចំណោម​៧​នាក់ដែលប្រើ​ថ្នាំ​

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Independent Online​ឲ្យ​ដឹង​ថា ស្ត្រី​ស្ទើរតែ​៩០​ភាគរយ​ហើយ​ដែល​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​មិន​ត្រូវការ​ប្រើ​ថ្នាំ​បង្ការ​ឡើយ ដោយសារ​តែ​ខ្លាច​ផល​រំខាន​របស់​ថ្នាំ​នេះ ។ ការ​ណែនាំ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា ស្ត្រី​ដែល​ត្រូវ​បាន​គេ​គិត​ថា​មានការ​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺមហារីក​សុដន់​ដោយសារ​តែ​ពួក​គេ​មានគ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ គួរតែ​ប្រើ​ថ្នាំ​មួយ​ប្រភេទ​ឈ្មោះ​ថា Tamoxifen​។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Independent Online​ឲ្យ​ដឹង​ថា ស្ត្រី​ស្ទើរតែ​៩០​ភាគរយ​ហើយ​ដែល​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​មិន​ត្រូវការ​ប្រើ​ថ្នាំ​បង្ការ​ឡើយ ដោយសារ​តែ​ខ្លាច​ផល​រំខាន​របស់​ថ្នាំ​នេះ ។

ការ​ណែនាំ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា ស្ត្រី​ដែល​ត្រូវ​បាន​គេ​គិត​ថា​មានការ​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺមហារីក​សុដន់​ដោយសារ​តែ​ពួក​គេ​មានគ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ គួរតែ​ប្រើ​ថ្នាំ​មួយ​ប្រភេទ​ឈ្មោះ​ថា Tamoxifen​។ វា​ជា​ថ្នាំ​ដែល​អាច​បន្ថយ​ការ​ប្រឈម​មុខ​បាន ដែល​ស្ត្រី​ច្រើន​តែ​គួរ​ប្រើ​ជា​រឿង​រាល់ថ្ងៃ​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​ថ្នាំ​នេះ​អាច​បង្ក​ជា​ផល​រំខាន​ច្រើន​ដូច​ជា ក្តៅ​ពេញ​ខ្លួន​អស់កម្លាំង និង​ចង្អោរ ។

ការ​សិក្សា​ថ្មី​បាន​ពិនិត្យ​ទៅ​លើ​ស្ត្រី​ដែល​ប្រឈម​មុខ​ខ្ពស់​ប្រមាណ​២៥៨​នាក់ ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ Tamoxifen និង​ត្រូវ​បញ្ជូន​ទៅ​ជួប​អ្នកជំនាញ​ក្នុង​ប្រទេស​អង់គ្លេស​ទៀត​ផង ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មាន​ស្ត្រី​តែ​ម្នាក់​ក្នុង​ចំណោម​៧​នាក់ (១៤,៧​ភាគរយ​) ប៉ុណ្ណោះ​ដែល​សម្រេចចិត្ត​ប្រើ​ថ្នាំ Tamoxifen នេះ ។ ក្នុង​ចំណោម​ស្ត្រី ២៥៨​នាក់ មាន​១៦​នាក់​ដែល​យល់ព្រម​ទទួលយក​នូវ​ការ​សម្ភាសន៍​តាមដាន និង​ពន្យល់​ហេតុផល​ថា​ហេតុ​អ្វី​បានជា​ពួក​កេ​សម្រេចចិត្ត ឬ​មិន​សម្រេចចិត្ត​ប្រើប្រាស់​ថ្នាំ Tamoxifen​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មានកូន​ទំនងជា​ឆាប់​យល់ព្រម​ទទួលយក​ការ​ព្យាបាល​ណាស់ ។

The National Institute for Health and Care Excellence (NICE) បាន​បង្កើត​នូវ​ជំនួយ​នៃ​ការ​សម្រេចចិត្ត​មួយ​ចំនួន​ទាក់ទង​នឹង​គុណ​ស​ម្ប​តិ្ត និង​គុណវិបត្តិ​នៃ​ការ​ព្យាបាល​បែប​បង្ការ​លើ​អ្នក​ដែល​មានគ្រួសារ​ធ្លាប់​កើត​មហារីក​សុដន់​។ យក​ល្អ​គួរតែ​សង្កត់ធ្ងន់​ថា ថ្នាំ Tamoxifen មិនមែន​ជា​អ្វី​ដែល​ស្ត្រី​ភាគច្រើន​គួរតែ​ប្រើ​ទេ ។ មាន​ន័យ​ថា​វា​គ្រាន់តែ​ស័ក្តិ​សម​សម្រាប់​ការ​ព្យាបាល​បែប​បង្ការ​សម្រាប់​ស្ត្រី​ដែល​មានការ​ប្រឈម​មុខ​មធ្យម​ទៅ​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់ ដែល​មិន​ទាន់​បាន​ឆ្លងកាត់​ការ​រ៉ាំ​ង​រដូវ​ប៉ុណ្ណោះ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ