ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ដាក់​លូ​រំដោះ​ទឹក​នៅ​ឃុំ​ឆក់​ឈើ​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តកណ្ដាល ​៖ ដើម្បី​ដោះស្រាយ​រាល់​សំណូមពរ ​និង​ទុក្ខ​លំបាក​ពី​ការ​លិចលង់​នៃ​ទឹកជំនន់​ទឹកភ្លៀង ដែល​តែងតែ​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​ ជា​ពិសេស​នៅ​ក្នុង​រដូវ​វ​ស្សា ឆ្នាំ​២០១៧​ កន្លង​មកនេះ ​។ ​អាជ្ញាធរ​ស្រុក​អង្គស្នួល​បាន…

​ខេត្តកណ្ដាល ​៖ ដើម្បី​ដោះស្រាយ​រាល់​សំណូមពរ ​និង​ទុក្ខ​លំបាក​ពី​ការ​លិចលង់​នៃ​ទឹកជំនន់​ទឹកភ្លៀង ដែល​តែងតែ​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​ ជា​ពិសេស​នៅ​ក្នុង​រដូវ​វ​ស្សា ឆ្នាំ​២០១៧​ កន្លង​មកនេះ ​។ ​អាជ្ញាធរ​ស្រុក​អង្គស្នួល​បាន សហ​ការណ៍​ជាមួយ​ក្រុម​គណៈ​ពង្រឹង​ចុះ​ជួយ​ឃុំ​ឆក់​ឈើ​នាង និង​សប្បុរសជន​បាន​ធ្វើ​ពិធី​
បើក​ការដ្ឋាន​ដាក់​លូ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ​។ ពិធី​បើក​ការដ្ឋាន​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​ក្រោម​អធិបតីភាព​លោកនាយ​ឧត្ត​សេនីយ៍ ស៊ូ គឹ​ម​ស៊ុន ប្រធាន​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង​និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​អង្គស្នួល លោក នី​ម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល លោក​តាក់ ជី​ឡៅ អនុប្រធាន​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ឆក់​ឈើ​នាង និង​ប្រជាពលរដ្ឋ​ផង​ដែរ​ ។ លោក​តាក់ ជី​ឡៅ អនុប្រធាន​ក្រុម​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង​បាន​ថ្លែងប្រាប់​ថា លូ​ដែល​ត្រូវ​ដាក់​រំដោះ​ទឹក​នា​ពេល​នេះ មាន​ទំហំ​មុខកាត់ ១,៥​ម៉ែត្រ​(១​ម៉ែត្រ​កន្លះ​)​និង​ត្រូវ​ដាក់​កាត់​ទទឹង​ផ្លូវ​រថភ្លើង​ថ្មី​ឬ​ផ្លូវ​បង្គោល​ភ្លើង​ប្រវែង​១៥​ម៉ែត្រ​ប៉ុន្តែ​ត្រូវ​ដាក់​៣​ជួរ​ដូច្នេះ​សរុប​ប្រវែង​៤៥​ម៉ែត្រ​។​ ​

​​ផ្លូវ​នេះ​កសាង​ឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ហើយ​ត្រង់​ចំណុច​នេះ​ក៏​មាន​លូ​ដែរ​ប៉ុន្តែ​លូ​ចាស់​ហើយ​តូច​និង​មាន​តែ​មួយ​មិន​អាច​ឲ្យ​ទឹក​ហូរ​ទាន់​ដូច្នេះ​ទើប​ដាក់​លូ​ថ្មី​។​ដែល ត្រូវ​ចំណាយ​អស់​ថវិការ​ចំនួន​១៧,៥០០​ដុល្លារ ក្នុង​នោះ​ថវិការ​ផ្ទាល់​របស់​លោក​ផ្ទាល់​ចំនួន​៥,០០០​ដុល្លារ​,​លោក​នី​ម នី​រ៉ា​ដេ​ត អភិ​បាល​ស្រុក​អង្គស្នួល​ចំនួន​៣,០០០​ដុល្លារ ,​លោកនាយ​ឧត្តមសេនីយ៍ ស៊ូ គឹ​ម​ស៊ុន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ឆក់​ឈើ​នាង ចំនួន​៦,៥០០​ដុល្លារ​, ព្រមទាំង​អនុប្រធាន​គណៈ​ពង្រឹង​ចំនួន​៣​នាក់​ទៀត​រួម​មាន ,​លោក យ៉ែ​ម យ៉ុ​ន ចំនួន​១,០០០​ដុល្លារ ,​លោក ឃឿ​ន សម្បត្តិ ចំនួន​១,០០០​ដុល្លារ​, លោក ជា សា​រ៉េ​ត ចំនួន​១,០០០​ដុល្លារ​។

​នៅ​ក្នុង​ឱ​កាលនោះ​លោក​អភិបាលស្រុក​អង្គស្នួល​បាន​លើក​ឡើង​ពី​ការ​លិចលង់​ពី​ទឹកជំនន់​ទឹកភ្លៀង​គឺ​បាន​កើតឡើង​ដោយសារ​ការ​អភិវឌ្ឍន៍ ដែល​មានការ​ចាក់​ដី​លុប​វាលទំនាប​ជាមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​និង​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​។​ជាង​នេះ​ទៀត​ប្រសិនបើ​មិន​ឲ្យ​មានការ​ចាក់​ដី​លុប​ដើម្បី​សាងសង់​សំណង់​ផ្សេង​ៗ​ក៏​មិនកើត​ដែរ ប៉ុន្តែ​យើង​ត្រូវ​តែ​រក​វិធី​រំដោះ​ទឹក​ចេញ​។​ម្យ៉ាងទៀត​មិន​អាច​បិទ​រណ្ដៅ​ដី មិន​ឲ្យ​មានការ​ជីក​និង​ដឹក​ដី​បាន​ទេ ព្រោះ​ជា​តំបន់​កំពុង​មានការ​អភិវឌ្ឍន៍​ប៉ុន្តែ​ត្រូវ​ឲ្យ​ការ​ជីករណ្ដៅ​ដី និង​ដឹក​ដី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​និង​ការ​ណែនាំ​របស់​ច្បាប់​និង​មន្ត្រី​ជំនាញ​។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​មើលឃើញ​ពី​ទុក្ខ​លំ​វាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រួម​ផ្សំ​និង​សំណូមពរ របស់​ពួក​គាត់​ផង​នោះ​ទើប​ដាក់​លូ​នៅ​ត្រង់​ចំណុច​ខាងលើ​នេះ ហើយ​វា​មិន​ត្រឹមតែ​រំដោះ​ទឹក​ចេញពី​ក្នុង​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​នេះ​ប៉ុណ្ណោះ​ទេ ។ គឺ​រំដោះ​ទាំង​ទឹក​ចេញពី​ភូមិ​មួយ​ចំនួន​របស់​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​លោក​បាន​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យោគយល់​រាល់​ផល​ប៉ះពាល់​ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន ហើយ​សុំ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​កុំបី​ខាន​ហើយ​កុំ​ជឿ​តាម​ពាក្យ​ញោះ​ញ​ង់​ពី​ជនខិលខូច​ដែល​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​នោះ​ឲ្យ​សោះ​។​ព្រោះ​ប្រទេស​យើង​មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពេញលេញ​មាន​បក្ស​ច្រើន​ណាស់​ដែល​ចូលរួម​ចុះ​ឈ្មោះ​ដើម្បី​ឲ្យ​បងប្អូន​បោះ​ឆ្នោត​ជូន​។ លោក​នាយ​ឧត្តមសេនីយ៍ ស៊ូ គឹ​ម​ស៊ុន ប្រធាន​ក្រុម​គណៈ ពង្រឹង​ឃុំ​ឆក់​ឈើ​នាង បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន​ប្រជាពល​រដ្ឋ​រួបរួមសាមគ្គី​គ្នា​ឲ្យ​កាន់តែ​រឹង​មាំ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​សព្វថ្ងៃ ក្នុង​កាក​សាង​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​។​

​ជា​ពិសេស​សូម​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដើម្បី​ការពារ​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ រង់ចាំ​មើល​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ បន្ត​ទៀត ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​សន្យា​ខ្យល់​ដូច​អ្នក​ផ្សេង​ទេ តែ​សន្យា​គឺ​ធ្វើ​ហើយ​។​មិនតែប៉ុណ្ណោះ​កុំ​ជឿ​តាម​ការ​ញោះ​ញ​ង់​របស់​ជន​មួយ​ចំនួន​ដែល​កំពុង​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​នោះ​ឲ្យ​សោះ ព្រោះ​ការ​បំផុស​បែប​នេះ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​ប្រទេស​ជាតិ ដូច្នេះ​ត្រូវ​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា​កុំបី​ខាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ