ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់ផ្តាច់​ជីវិត​មនុស្សនិង​សត្វ​រដូករណែល​… ​គួរឱ្យខ្លាច​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តសៀមរាប ៖ យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែឧសភា វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល នៅក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក…

ខេត្តសៀមរាប ៖ យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែឧសភា វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល នៅក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់ និង​រន្ទះ បណ្ដាល​ឱ្យ​រលំ​ផ្ទះ​រាប​ដល់ដី​ចំនួន​៣​ខ្នង របើក​ដំបូល​១​ខ្នង និង​រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់ ងាប់​គោ​៣​ក្បាល និង​ឆ្កែ​១​ក្បាល ។

លោក​អធិការ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ស្លាប់ដោយ​រន្ទះបាញ់​ឈ្មោះ វឿ​ន ដុស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ។ ចំណែក​អ្នក​រង​របួសធ្ងន់​ឈ្មោះ ជន ន​ន់ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​រន្ទះបាញ់​ខណៈ​កំពុង​ដើរ​ឃ្វាលគោ ។ រីឯ​អ្នក​រង​របួសស្រាល​ឈ្មោះ ទូច ស្រី​ឡី ភេទ​ស្រី អាយុ​១៤​ឆ្នាំ នៅ​ភូ​មិច​ន្ទោ​រ ឃុំ​ព្រៃ​ជ្រូក ។

ដោយឡែក ផ្ទះ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​មាន​២​ខ្នង គឺ​១​ខ្នង​ម្ចាស់​ឈ្មោះ លាប លួត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រៃ​ជ្រូក ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ជញ្ជាំង​ស័ង្កសី ដំបូល​ស័ង្កសី កម្ពស់​១,៧០​ម៉ែត្រ​និង​១​ខ្នង​ទៀត​ម្ចាស់​ឈ្មោះ បេង លី​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​ច​ន្ទោ​រ ឃុំ​ព្រៃ​ជ្រូក របើក​ដំបូល​ស័ង្កសី​អស់​១០​សន្លឹក ។ ជាមួយ​គ្នា​នេះ រន្ទះបាញ់​ក៏​បណ្តាល​ឱ្យ​ងាប់​គោ​៣​ក្បាល​របស់​ឈ្មោះ រួន ពៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​វាលស្រែ​ចម្ងាយ​ពី​ភូមិ​ផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក ប្រហែល​១៥០​ម៉ែត្រ ។ ចំណែក​ឆ្កែ​១​ក្បាល​ដែល​ងាប់ គឺជា​របស់​ជន​រង​គ្រោះ​ឈ្មោះ វឿ​ន ដុស ។

ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ចំនួន​៣​ខ្នង​នឹង​រន្ទះបាញ់​យុវជន​ម្នាក់​ស្លាប់
ខេត្តកំពង់ធំ ៖ ក្នុង​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ដែរ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​ធ្វើ​ឱ្យ​លំនៅ​ឋាន​៣​ខ្នង​ដួលរ​លំបាក់​រាប​ដល់​ដី ក្នុង​នោះ​រន្ទះ​ក៏​បាន​ឆក់​យក​ជីវិត​យុវជន​ម្នាក់​ផង​ដែរ ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា ដែល​ករណី​ទី​១-​រន្ទះបាញ់​យុវជន​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​តំបន់​កោះ​គ្រប​បាយ​ក្នុង​វាល​ក្រោម​ភូមិសាស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ។ យុវជន​រង​គ្រោះ​ឈ្មោះ ជួន សុខ​ឡេ​ង អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិស្រ​យ៉ូ​វ​ត្បូង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខណៈ​ទៅ​មើល​ស្រែ ។

ដោយឡែក​ ខ្យល់​កន្ត្រាក់​ដួល​រលំ​ផ្ទះ​និង​របើក​ដំបូល​ចំនួន​៣​ខ្នង​រួម​មាន ទី​១-​ម្ចាស់​ឈ្មោះ ហ៊ុន ភឿ​ក ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​របើក​ស័ង្កសី​១០​សន្លឹក គ្រួសារ​ទី​២-​ឈ្មោះ ចេ​ន រ៉​ម ភេទ​ស្រី អាយុ​២៨​ឆ្នាំ ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ត្រូវ​ដួល​រលំ​និង​គ្រួសារ​ទី​៣-​ឈ្មោះ ព្រំ សុ​ភ័ស្ស ភេទ​ស្រី អាយុ​៣០​ឆ្នាំ ផ្ទះ​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ដួល​រលំ​ទាំង​៣​គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ ស្រ​យ៉ូ​វ​ជើង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ