ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ជួសជុល​ផ្លូវ​៣១០រួច ពលរដ្ឋ​ធូរទ្រូង​លែងពិបាកទៀត​ហើយ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្លូវជាតិ​លេខ​៣១០ ចាប់ពី​ចំណុច​កែង​ផ្សារ​អ្នក​លឿង​ទៅ​ដល់​ផ្លូវកែង​បំបែក​ជា​៤ ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ ( ខ ) ស្រុក​ពាម​រក៍…

ខេត្តព្រៃវែង ៖ ផ្លូវជាតិ​លេខ​៣១០ ចាប់ពី​ចំណុច​កែង​ផ្សារ​អ្នក​លឿង​ទៅ​ដល់​ផ្លូវកែង​បំបែក​ជា​៤ ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ ( ខ ) ស្រុក​ពាម​រក៍ ដែល​រង​ការ​ខូចខាត​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ពាម​រក៍​ និង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពាម​រក៍ ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ជួសជុល កាលពី​ព្រឹក​ថ្ងៃ​១៨ ​ឧសភា ។

សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អ្នក​លឿង​ទាំងអស់​មានការ​ត្រេកអរ និង​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា​ផ្លូវ​ដែល​ជួសជុល​ថ្មី​នេះ​ជាប់​បាន​យូរ​លែង​ធ្វើ​ឱ្យ​​ពួក​គាត់​លំបាក​ធ្វើ​ដំណើរ​ដូច​មុន​ទៀត​ហើយ​។

ប្រជាពលរដ្ឋ​​បានឱ្យដឹង​ថា ផ្លូវ​​ខាងលើ​នេះ ពី​មុន​ពោរពេញ​ទៅ​ដោយ​ជង្ហុក​ធំ​ៗ ​ជ្រៅ​ៗ និង​បែក​ភក់ល្បាប់ ហើយ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​តែង​នាំ​គ្នា​រអ៊ូរទាំ​គ្រប់​ៗ​គ្នា ព្រោះ​ត្រូវ​ភក់ល្បាប់​ខ្ទាត​ប្រឡាក់​យានយន្ត និង​ពេល​ខ្លះ​រអិល​ដួល​ប្រឡាក់​សំលៀក​បំពាក់ និង​ខ្លួនប្រាណ​ថែម​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​ពី​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ជួសជុល​ហើយ​នោះ ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ លែង​លំបាក​ទៀត​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន​បាន​លើក​ឡើង​ថា ផ្លូវ​លេខ​៣១០​ត្រង់​ចំណុច​ទីតាំង​ខាងលើ​នេះ រង​នូវ​ការ​ខូចខាត​ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​បើក​ឆ្លងកាត់ ។ ប្រជាពលរដ្ឋ​បាន​រៀបរាប់​បន្ត​ថា ពេល​ភ្លៀងធ្លាក់​ ផ្លូវ​នេះ​បាន​ជន់​លិច ដោយសារ​តែ​ប្រ​ព​ន្ធ័​លូ​នៅ​សងខាង​ផ្លូវ​បាន​ស្ទះ​ជិត​អស់ ដូច្នេះ​ពួក​គាត់​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ប្រ​ព​ន្ធ័​លូ និង​មាន​វិធានការ​ចំពោះ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​ទាំងនោះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ