ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​អះអាង​ថា ការ​ជួប​គ្នា​កំពូល​ជាមួយ​លោក​គី​ម​ ជុង​អ៊ុ​ន​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​អះអាង​នា​​ថ្ងៃ​ទី​១៧ ​ឧសភា​ ថា​ ការ​រៀបចំ​សម្រាប់…

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​អះអាង​នា​​ថ្ងៃ​ទី​១៧ ​ឧសភា​ ថា​ ការ​រៀបចំ​សម្រាប់ ការ​ជួប​គ្នា​កំពូល​ជាមួយ​មេដឹកនាំ កូរ៉េ​ខាង​ជើង​លោក​គី​ម ​ជុង​អ៊ុ​ន នា​ពាក់កណ្ដាល​ខែមិថុនា​ នៅ​សិង្ហ​បុរី​បន្ត​ទៀត​ ទោះបី​មានការ​សង្ស័យ​នានា​ក្រោយ​ក្រុង​ព្យុ​ង​យ៉ាង ​គំរាម​លុប​ចោល ការ​ជួប​គ្នា​នោះ​ដោយសារ​សម​យុទ្ធ​យោធា​រួម​រវាង​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងត្បូង​ក្ដី​។

លោក​ត្រាំ​បន្ត​ថា ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ លើ​កូរ៉េ​ខាងជើង​តាម​ដែល​យើង​ដឹង ព្រោះ​គេ​ពុំ​បាន​និយាយ​អ្វី​ដល់​យើង​ឡើយ រួច​យើង​នឹង​ចាំ​មើល​។ ​ប្រសិនបើ​ការ​ជួប​គ្នា​កើត​មាន​​​មិន​កើត​មាន យើង​នឹង​ឈាន​ទៅ​រក​ដំណាក់កាល​មួយទៀត​។

មុន​នេះ​បន្តិច​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី​ SARAH SANDERS ​អះអាង​ថា ពុំ​មាន​ការ​​ផ្លាស់​ប្ដូរ​កាលបរិច្ឆេទ​នៃ​ការ​ជួប​គ្នា​នេះ​ឡើយ​។​ នា​ដំណាក់កាល​នេះ​យើង​បន្ត​ការ​រៀបចំ​។

ក្រោយ​ច្រើន​ខែ​នៃ​ការ​ខិតចូល​ជិត​គ្នា និង​ភាព​ធូរស្រាល​ខាង​ការទូត ក្រុង​ព្យុ​ង​យ៉ាង​កាល​ពី​ថ្ងៃ​ទី​១៦ ​ឧសភា​ បាន​ងាក​គួរ​ឲ្យ​ភ្ញាក់ផ្អើល ទៅ​រក​វោហាសាស្ត្រ​ដើម​របស់​ខ្លួន ដោយ​​លើក​ពី​លទ្ធភាព​នៃ​ការ​លុប​ចោល ការ​ជួប​គ្នា​កំពូល​នេះ​។

លោក​ត្រាំ​អះអាង​ម្យ៉ាងទៀត​ថា ម៉ូ​ដែល​លី​ប៊ី ​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ ពុំ​ដួច​គ្នា​នឹង​ម៉ូដែល​ដែល​លោក​ចង់​ប្រើ​សម្រាប់​ឧបទ្វីប​កូរ៉េ​ឡើយ​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ អា​មេ​រិ​ក​លោក​ JOHN BOLTON ប៉ុន្មាន​ថ្ងៃមុន​នេះ​បញ្ចេញ​ពាក្យ​ពេចន៍ ដែល​ធ្វើ​ឲ្យ​ក្រុង​ព្យុ​ង​យ៉ាង ​ខឹង​ដោយ​បរិហារ​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន ​ព្រោះ​ប្រៀបប្រដូច​វាសនា​របស់​ខ្លួន ទៅ​នឹង​លី​ប៊ី​ និង​អ៊ី​រ៉ា​ក់​។

ក្រោយ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​មេដឹកនាំ​លី​ប៊ី លោក​មូ​អា​ម៉ា ​កា​ដា​ហ្វី ​ត្រូវ​សម្លាប់​​ក្នុង​ការ​បះបោរ​មួយ​ជួយ​ទ្រទ្រង់ ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អូតង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ