ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សហាវ​ណាស់ តែ​មួយប៉ប្រិចភ្នែក​រន្ទះ​បាន​ផ្តាច់ជីវិត​មនុស្ស និង​សត្វ​ជា​ច្រើន

5 ឆ្នាំ មុន
  • កោះកុង

កោះកុង ៖ មនុស្ស​ចំនួន​៥​នាក់ និង​សត្វ​ឆ្កែ​ឆ្កែ​៣​ក្បាល​ត្រូវ​រន្ទះបាញ់​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ខណៈ​ពេល​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ជួយ​លើក​ផ្ទះ​អ្នក​ភូមិ​ដែល​កំពុង​សាងសង់​ថ្មី នៅ​ចំណុច​អូរ​ទា​ពង…

កោះកុង ៖ មនុស្ស​ចំនួន​៥​នាក់ និង​សត្វ​ឆ្កែ​ឆ្កែ​៣​ក្បាល​ត្រូវ​រន្ទះបាញ់​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ខណៈ​ពេល​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ជួយ​លើក​ផ្ទះ​អ្នក​ភូមិ​ដែល​កំពុង​សាងសង់​ថ្មី នៅ​ចំណុច​អូរ​ទា​ពង ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។

សមត្ថកិច្ច​ស្រុក​ថ្ម​បាំង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ខាងលើ ផ្ទៃមេឃ​ចាប់ផ្តើម​មាន​ភ្លៀង​ផ្គរ និង​រន្ទះ​យ៉ាង​ខ្លាំង ហើយ​បាន​កើត​បាតុភូត​រន្ទះបាញ់​ចំ​ហ្វូង​មនុស្ស​ដែល​កំពុង​អង្គុយ​ផ្តុំ​គ្នា​ក្រោមផ្ទះ បណ្តាល​ឲ្យ​ស្លាប់​អស់​ចំនួន​៥​នាក់ និង​រង​របួសធ្ងន់​ក្មេង​ស្រី​ម្នាក់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​នោះ​រួម​មាន​ទី​១ -​ឈ្មោះ សៀម សា​វឿ​ន ទី​២- ឈ្មោះ សៀម សឿ​ន ទី​៣-​ឈ្មោះ ទិល សា​រុណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​៤-​ឈ្មោះ ផា​ន់ វ៉ា​ធី ភេទ​ប្រុស អាយុ​៤​ឆ្នាំ ទី​៥-​ឈ្មោះ ភិន ភឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ។ ចំណែក​ក្មេង​ស្រី​រង​របួស​ម្នាក់​ឈ្មោះ ធឿ​ន ចាន់​ថា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ខេត្តកោះកុង​កំពុង​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ព្រម​ជាមួយ​គ្នា​នោះ សត្វ​ឆ្កែ​ចំនួន​៣​ក្បាល​ក៏​ត្រូវ​ងាប់​ដោយសារ​គ្រាប់​រន្ទះ​នេះ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ធម្មជាតិ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​ផង​ដែរ អាជ្ញា​ធេ​ខេត្ត​រួម​នឹង​សាខា​កាកបាទក្រហម​ខេត្ត​បាន​នាំ​យក​អំណោយ​មួយ​ចំនួន ដើម្បី​ចុះ​ទៅ​សាកសួរ​សុខ​ទុក​ដល់​ក្រុម​គ្រួសារ​នៃ​សព និង​អ្នក​រង​របួស​ដល់​កន្លែង​កើតហេតុ​នឹង​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​ក្រោយ​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ