ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​មានអ្នក​ស្លា.ប់​ច្រើននាក់​ក្នុងរថយន្ត​ធ្លាក់​​ទឹក​​នេះ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា​ ត្រង់​ចំណុច​ខាង​កើត​ស្ពាន​ក្រចាប​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា​ ត្រង់​ចំណុច​ខាង​កើត​ស្ពាន​ក្រចាប​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ដោយ​ម្នាក់​ៗ​សម្លឹង​ទៅ​រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ដែល​ធ្លាក់ទឹក​ឃើញ​តែ​ដំបូល​ក្នុង​អារម្មណ៍​សង្ស័យ​ថា មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​នោះ​ច្រើន​អាច​នឹង​ឈ្លក់ទឹក​ស្លាប់ ​ក្នុង​រថយន្ត​ដែល​ធ្លាក់ទឹក​នោះ ។ ហេតុការណ៍​នេះ ​បាន​បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ស្រេង សុខ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពាន​រោង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​អូស​ជាង​៥​ម៉ែត្រ​មុន​ពេល​រថយន្ត​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ទឹក ។

ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង ១I-០១៤១ ធ្វើ​ដំណើរ​ម្នាក់ឯង ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​បៃតងចាស់ ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​សាំ​យ៉ុ​ង​ដោយសារ​ខំប្រឹង​បួង​ចង្កូត​គេច ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​លិច​រថយន្ត​បាត់​មើលឃើញ​តែ​ដំបូល ។

ដោយសារ​តែ​មាន​មន្ទិល​ថា មាន​មនុស្ស​ស្លាប់​ច្រើន​នាក់​នៅ​ក្នុង​រថយន្ត​ទើប​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​រថយន្ត​មក​ស្ទូច​រថយន្ត​សាំ​យ៉ុ​ង​ ដែល​លិច​ទឹក​ប្រឡាយ​ក្បែរផ្លូវ​នោះ​ទាញ​មក​លើគោក ។ ជា​លទ្ធផល​ការ​សង្ស័យ​នានា​គឺ​ខុសស្រឡះ​ មិន​មាន​សាកសព​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​រថយន្ត​ទេ រួម​ទាំង​អ្នកបើកបរ​ផង​ដែរ គឺ​មាន​ន័យ​ថា អ្នកបើកបរ​បាន​លូន​ចេញពី​ក្នុង​រថយន្ត​គេចខ្លួន​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ចាត់​ទុក​ថា ជា​សំណាង​មួយ​ហើយ ដែល​រថយន្ត​សាំ​យ៉ុ​ង​នោះ​គ្មាន​អ្នកដំណើរ​ជិះ គឺ​មាន​តែ​អ្នកបើកបរ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ បើសិនជា​មាន​អ្នកដំណើរ​ច្រើន​ជិះ​ក្នុង​រថយន្ត​នោះ​វិញ ច្បាស់​ជា​មាន​អ្នក​ស្លាប់​និង​របួស​ជាក់​ជា​មិន​ខាន ព្រោះ​រថយន្ត​ធ្លាក់​ពី​ផ្លូវ​ចូល​ប្រឡាយ​លិច​បាត់​ឃើញ​តែ​ដំបូល ។ ក្រោយ​ពេល​កើតហេតុ​ប្រមាណ​ជា​១៥​នាទី សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ជួយ​សម្រួល​ចរាចរណ៍​កុំឱ្យ​កកស្ទះ និង​បាន​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ ទៅ​ទទួលយក​សព​ត្រឡប់​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​ស្ទូច​យក​រថយន្ត​ពី​ក្នុង​ប្រឡាយ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ