ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកណាមិនខ្លាច… បើនាង​ឈរ​យំក្បែរបង្កាន់ដៃស្ពាន​​ម៉ោង៣​​ភ្លឺ​ចឹង​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​មាន​វិបត្តិ​គ្រួ​សារ បាន​ជិះ​ម៉ូតូឌុប​មកប៉ង​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ឧសភា តាម​បណ្តោយ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​មាន​វិបត្តិ​គ្រួ​សារ បាន​ជិះ​ម៉ូតូឌុប​មកប៉ង​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ឧសភា តាម​បណ្តោយ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​បាន​ស្គាល់​និង​ដឹង​ពី​រឿងរ៉ាវ​ខ្លះ​ៗ​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ បូ​រី អូ​ណា​រី អាយុ​៣៣​ឆ្នាំ មានមុខ​របរ​បំរើ​ការ​នៅ​ក្នុង​ហាង​មួយ​កន្លែង ស្នាក់​នៅ​ម្តុំ​បឹង​កក់ ខណ្ឌទួលគោក ។ តាម​សាក្សី​ដដែល​បន្ត​ថា ស្ត្រី​រូប​នេះ ជា​អ្នករ៉ាប់​រង​ចិញ្ចឹម​គ្រួសារ​ទាំងមូល តែ​នាង​មានការ​អាក់អន់ចិត្ត​ខណៈ​ពេល​ដែល​គាត់​ខ្ចី​ទូរស័ព្ទ​របស់​ប្អូនប្រុស​ជីដូនមួយ​យក​ទៅ​តេ ក៏​ត្រូវ​ប្អូនប្រុស​រូប​នោះ​ស្តីបន្ទោស​ស្រែក​គំហក ធ្វើ​ឱ្យ​គាត់​ខឹង បាន​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វារ បាន​ចុះ​ពីលើ​ម៉ូតូឌុប​ទៅ​ឈរ​តោង​បង្កាន់ដៃស្ពាន យំ​ខ្សឹកខ្សួល​បម្រុង​នឹង​លោតទឹក​សម្លាប់​ខ្លួន ។ អ្នក​ធ្វើ​ដំណើរ​លើ​ស្ពាន​ប្រទះ​ឃើញ​បាន​ចុះ​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប្រចាំការ​នៅ​គល់​ស្ពាន មក​ជួយ​ឃាត់​សួរនាំ​ទាន់​ពេលវេលា ។

សាក្សី​រូប​នេះ​ មិន​ច្បាស់​ទេ​ថា តើ​គ្រាន់តែ​អន់ចិត្ត​បែប​នេះ​មក​លោតទឹក​វា​ដូច​ជា​ប្រមាថ​ដល់​ជីវិត​ខ្លួនឯង​ពេក​ហើយ ព្រោះ​ជីវិត​មនុស្ស​ម្នាក់​ៗ​មាន​តម្លៃ​ណាស់ តែ​គាត់​មិន​បាន​ប្រាប់​ពី​បញ្ហា​អ្វី​ផ្សេង​ទៀត​ឬ​បែប​ណា​នោះ​ទេ ។ខណៈ​ពេល​សមត្ថកិច្ច​បាន​មក​ដល់​ឃើញ​ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​នោះ​ក៏​បាន និយាយ​លួងលោមយ៉ាង​ត្រជាក់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង ទើប​ស្ត្រី​រូប​នោះ​ព្រម​តាម​សមត្ថ​កិច្ច​ឡើង​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ៕ ​

អត្ថបទសរសេរ ដោយ