ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ព្រមាន​អង្គការ​សង្គម​ស៊ី​វិល​ពាក់ព័ន្ធការមិន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ព្រមាន​ដល់​អង្គការ​សង្គម​ស៊ី​វិល​ដែល​មិន​ចូលរួម​សង្កេតការណ៍​មិន​អាច​ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​បាន​ឡើយ​ហើយ​បើ​ចេញ​ថ្លែងការណ៍ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប…

​រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ព្រមាន​ដល់​អង្គការ​សង្គម​ស៊ី​វិល​ដែល​មិន​ចូលរួម​សង្កេតការណ៍​មិន​អាច​ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​បាន​ឡើយ​ហើយ​បើ​ចេញ​ថ្លែងការណ៍ និង​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប រូប​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​១៧ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​អង្គការ​ចំនួន​ពីរ​ដែល​ធ្វើការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ចំនួន​ពីរ​គឺ​អង្គការ​ខុមហ្វ្រែល​(Camfrel) និង​អង្ការ​និ​ច​ហ្វិ​ច (Nicfec) ប្រកាស មិន​បញ្ជូន​បេក្ខជន​ខ្លួន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ ។

លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់​ថា ច្បាប់​បាន​អនុញ្ញាត​ឲ្យ គ​.​ជ​.​ប ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សម្រាប់​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ដោយ​សរុប​មាន​ភាគី​ពាក់ព័ន្ធ​ចំនួន​១១​ក្នុង​នោះ​ក៏​មាន​អង្គ​ការ​សង្គម​ស៊ី​វិល​ផង​ដែរ ។ ប៉ុន្តែ​ក្នុង​ច្បាប់​ក៏​បាន​ចែង​ថា អង្គការ​សមាគម​ន៍​អាច​ឬ​ចាប់​អា​ម្ម​រណ៍​​ធ្វើការ​​ជាមួយ​គ​.​ជ​.​ប អាច​ដាក់​ពាក្យ​មក គ​.​ជ​.​ប បាន​ក្នុង​ការ​ចូលរួម​សង្កេតការណ៍ ដែល​រហូត​មក​ដល់​​ពេល​នេះ គ​.​ជ​.​ប បាន​ទទួល​អង្គការ​សមាគម​ន៍​បាន​បញ្ជូន​ឈ្មោះ​អ្នក​សង្កេតការណ៍​មាន​ចំនួន​​២១៧៨​នាក់ ដោយ​បាន​ទទួលស្គាល់​ពី គ​.​ជ​.​ប ហើយ​ជាង​១​ពាន់​នាក់​ទៀត​កំពុង​ពិនិត្យ​ទទួល​ស្គាល់​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។

លោក​បាន​គូសបញ្ជាក់​ថា «​ផ្លូវច្បាប់​មិន​ខុស​ទេ​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ណា​មិន​ចូលរួម​សង្កេតការណ៍ ។ តែ​យើង​មើលឃើញ​ថា​ទោះបីជា​មិនមែន​អង្គការ​ចំនួន​ពីរ​នេះ​មិន​ចូលរួម​ក៏​មាន​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ទៀត​ចូលរួម​ដូច​ជា​សមាគម​ន៍​ឧត្តម​សិក្សា ដែល​សុទ្ធតែ​ជា​ក្រុម​បញ្ញា​វ័​ន្ត ពួក​គាត់​បាន​មក​ជួប គ​.​ជ​.​ប រួច​ហើយ ដោយ​សន្យា​ថា​នឹង​ដាក់​អ្នក​សង្កេតការណ៍​គ្រប់​មណ្ឌល និង​ចំណាយ​លុយ​ជិត​២០​ម៉ឺន​ដុលារ​ថែម​ទៀត​» ។

អ្នកនាំពាក្យ​ក៏​បាន​សង្កត់ធ្ងន់​ថា «​ការ​ប្រកាស​របស់​អង្គការ​ខុមហ្វ្រែល និង​និ​ច​ហ្វិ​ច មិន​មាន​ឥទ្ធិពល និង​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត ដែល​រៀបចំ​ដោយ គ​.​ជ​.​ប នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​បើ​ខ្លួន​មិន​ចូល​ធ្វើការ​សង្កេតការណ៍​មិន​ចេញ​សេចក្តីថ្លែងការណ៍​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ចេញ​សេចក្តីថ្លែងការណ៍ ឬ​របាយការណ៍​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​ភាព​ត្រឹមត្រូវ​សុចរិត​ភាព​របស់​គ​.​ជ​.​ប ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ