ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​និង​ជាក់លាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​និង​ជាក់លាក់​នៅ​តម្លៃ​សេវា​ដែល​ប្រជុំ​ពិភាក្សា​នៅ​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។ លោក ឈឺ…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​និង​ជាក់លាក់​នៅ​តម្លៃ​សេវា​ដែល​ប្រជុំ​ពិភាក្សា​នៅ​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក ឈឺ សូ​រិ​យា ប្រធាន​រដ្ឋបាល​ច្រក​ចេញចូល​តែ​មួយ​ខេត្តបន្ទាយមានជ័យ​បាន​ឱ្យដឹង​​ថា រដ្ឋបាល​ផ្តល់​សេវា​ច្រក​ចេញចូល​តែ​មួយ​សាលា​ខេត្តបន្ទាយមានជ័យ​បាន​ចាប់ផ្តើម​ដំណើរ​បម្រើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ដំណើរការ​ងាយស្រួល និង​ឆាប់រហ័ស​ទាន់​ពេល ។

លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​បាន​ប្រជុំ​សេចក្តីសម្រេច​ស្តី​ពី​ការ​កំណត់​ប្រភេទ​សេវា និង​ក្រប​ខណ្ឌ​ពេលវេលា​ជាក់លាក់​សម្រាប់​ផ្តល់​សេវា​ជាក់លាក់​សេវា​រដ្ឋបាល​លើ​ប្រភេទ​សេវា​នីមួយ​ៗ​របស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត ។

លោក​បាន​បញ្ជាក់​ថា ការ​ប្រគល់ និង​ទទួល និង​ចេញ​លិខិត​រដ្ឋបាល​លើ​គ្រប់​ប្រភេទ​សេវា​រដ្ឋបាល​នីមួយ​ៗ​តាម​រយៈ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ត្រូវ​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល​ដែល​មាន​រាយ​លម្អិត​អំពី​ប្រភេទ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ព្រមទាំង​បិត​ផ្សាយ​ជា​សាធារណៈ​លើ​ក្តា​ព័ត៌​មាន​​នៅ​កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ