ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ម៉ាស៊ីន​ATM​ជាង​1,5​ពាន់​គ្រឿង​កំពុង​បម្រើ​អតិថិជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ម៉ាស៊ីន​ATM ជាង​១,៥​ពាន់​គ្រឿង​បាន​និង​កំពុង​ដាក់​ឱ្យ​អតិថិជន​ប្រើប្រាស់​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ខណៈ​ការ​ប្រើប្រាស់​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ម៉ាស៊ីន​ATM ជាង​១,៥​ពាន់​គ្រឿង​បាន​និង​កំពុង​ដាក់​ឱ្យ​អតិថិជន​ប្រើប្រាស់​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ខណៈ​ការ​ប្រើប្រាស់​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន សរុប​ប្រមាណ​ជាង​២,៥​លាន​កាត ។

លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ថា ៖« ចាប់ពី​ឆ្នាំ​២០០៨ មក​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា​មាន​ម៉ាស៊ីន​ATM ចំនួន​១.៥១៨​គ្រឿង​, ប័ណ្ណ​ឥណ​ពន្ធ​(Debit Card)​ចំនួន​១,៨​លាន និង​ប័ណ្ណឥណទាន​(Credit Card) មាន​៧៦​ម៉ឺន » ។

លោក​បណ្ឌិត​បន្ត​ថា ៖« ស្រប​ពេល​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ ហើយ​មុន​នឹង​ធ្វើការ​ចាយវាយ​អ្វីមួយ​តាម​ATM ឬ​ដក​លុយ​ពី​ក្រេ​ឌី​ដ​កាត ត្រូវ​មានការ​យល់ព្រម​តាម​ទូរស័ព្ទ ដើម្បី​បញ្ជាក់​ថា យើង​ជា​ម្ចាស់​លុយ​ពិតប្រាកដ » ។
បើ​តាម​លោក​បណ្ឌិត ការ​បំពាក់​បច្ចេកវិទ្យា​ទំនើប​នៅ​តាម​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ទៅ​តាម​ប្រទេស​អភិវឌ្ឍន៍ ដើម្បី​ការពារ​សុវត្ថិភាព ព្រោះ​មាន​ក្រុម​លួច​លុយ​តាម​បច្ចេកវិទ្យា ហើយ​ករណី​នេះ​ជា​បញ្ហា​មួយ​ដែល​ធនាគារជាតិ​មានការ​ពង្រឹង​សុវត្ថិភាព និង​សមត្ថភាព​សម្បើម​ណាស់ ។ នៅ​ប្រទេស​ផ្សេង​ៗ ប្រឈម​មុខ​ខ្ពស់​ពី​ការ​លួច​លុយ​តាម​បច្ចេកវិទ្យា តួយ៉ាង ប្រទេស​បង់​ក្លា​ដែ​ស មាន​គេ​លួច​លុយ​ពី​ធនាគារ​អស់​មួយ​ចំនួន ។
លោក​បណ្ឌិត​បន្ត​ថា ៖« បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា មានការ​ពង្រឹង​សុវត្ថិភាព​ខ្លាំង​ទៅ​លើ​បច្ចេកវិទ្យា ។ យើង​អនុញ្ញាត​ឱ្យ​បច្ចេកវិទ្យា​រីក​ចម្រើន តែ​យើង​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​ផ្នែក​នេះ » ។
លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​ធនាគារជាតិ មាន​ម៉ាស៊ីន​ATM ចំនួន​៣៥៥​គ្រឿង ។

លោក​បន្ត​ថា ៖« នៅ​មួយ​រយៈ​កន្លង​មកនេះ យើង​សង្កេត​ឃើញ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ កំពុង​ព្យាយាម​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា ដើម្បី​ផ្តល់​សេវា​ទៅ​ដល់​អតិថិជន​របស់​ខ្លួន ដូច​ជា តាម​រយៈ​ATM ឬ​ប្រព័ន្ធ​ធនាគារ​ចល័ត​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត ជាដើម ដើម្បី​បង្ខិត​សេវា​ទៅ​ជិត​អតិថិជន ដែល​នេះ​ជា​ការ​អភិវឌ្ឍ​វិជ្ជមាន​មួយ និង​មាន​ភាព​ងាយស្រួល និង​សន្សំ​សំចៃ​ពេលវេលា​ដល់​អតិថិជន » ។
លោក Norihiko Kato ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា បាន​មាន​ប្រសាសន៍​ថា ធនាគារ​របស់​លោក​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹ​ម ប្រមាណ​៥០​គ្រឿង​មក​ហើយ​នៅ​ទូ​ទាំង​ប្រទេស ហើយ​ពេល​នេះ កំពុង​តែ​ធ្វើការ​វិនិយោគ​លើ​ម៉ាស៊ីន​អេ​ធី​អឹ​ម ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​បន្ថែម​ទៀត ។
លោក​ថ្លែង​ថា ៖« ការ​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹ​ម គឺ​មាន​ភាព​ងាយស្រួល រហ័ស​ទាន់ចិត្ត និង​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ