ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់៨ឆ្នាំ ម្នាក់៩ឆ្នាំ ក្លាយជាចំណីឪចុងអប្រិយ​​​​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តរតនគិរី ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង​ពី​បទ​រំលោភ​កូនស្រី​អាយុ​៩​ឆ្នាំ និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា…

ខេត្តរតនគិរី ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង​ពី​បទ​រំលោភ​កូនស្រី​អាយុ​៩​ឆ្នាំ និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​ឡែ​ង បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​ម្នាក់​នៅ​ឃុំ​កា​ឡែ​ង​ដែល​បាន​ប្តឹង​ថា កាលពី​ប្រមាណ​២​ខែ​មុន នៅផ្ទះ​របស់​ឈ្មោះ ស្ខូ សាន់ដាន់ ក្នុង​ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ មាន​ករណី​រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​របស់​គាត់ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ស៊ី​ណាតខាក អាយុ​៣៦​ឆ្នាំ ជនជាតិ​ឡាវ ជា​កសិករ​និង​ត្រូវជា​ឪពុកចុង​របស់​ក្មេង​ស្រី ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូ​ង​ខេត្ត ។

ដោយឡែក ​នៅ​ខេត្តកណ្តាលវិញ បុរស​ជា​ឪពុកចុង​ម្នាក់​ បាន​ត្រូវ​នគរបាល​ស្រុក​ពញាឮ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា បន្ទាប់​ពី​បែក​ការណ៍​និង​មាន​ពាក្យបណ្ដឹង​រឿង​ចាប់រំលោភ​កូនស្រី​អាយុ​៨​ឆ្នាំ ជា​បន្ត​បន្ទាប់​ ច្រើន​លើក​ពេល​ម្ដាយ​នាងមិន​នៅ ។ អធិការ​នគរបាល​ស្រុក​ពញាឮ លោក ដួង តេ​ង បានឱ្យ​ដឹង​ថា ជន​ជា​ឪពុកចុង​នេះ​ឈ្មោះ ហង្ស វ៉​ន ហៅ​តួ អាយុ​៣១​ឆ្នាំ ជា​កម្មករ​សំណង់​មាន​ទីលំនៅ​ក្នុង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ។

នៅ​អំឡុង​ចុងឆ្នាំ​២០១៧ ជន​នេះ​និង​ប្រពន្ធ​ព្រមទាំង​កូន​ៗ បាន​នាំ​គ្នា​ទៅ​ដើរ​រើស​អេ​ត​ចាយនៅ​ជិត​វត្ត​មហា​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ ។ ឆ្លៀតពេល​ដែល​ប្រពន្ធ​ទៅ​ដើរ​រើស​អេ​ត​ចាយ​បាត់ ជនជា​ឪពុកចុង​រូប​នេះ​នាំ​កូនស្រី​ខាងលើ​ចូល​ក្នុង​ចេតិ​យ​វត្ត ហើយ​ចាប់រំលោភ​បាន​ម្តង​និង​បាន​គំរាម​មិន​ឱ្យ​ប្រាប់​ម្តាយ​និង​អ្នក​ដទៃ​ឲ្យ​ដឹង​ឡើយ ។ចំណែក​កូនស្រី ដោយ​ភ័យ​ខ្លាច​ការ​គំរាម​នេះ​ក៏​បាន​លាក់​រហូត មិន​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ទេ​សូ​ម្បី​តែ​ម្តាយ​ក៏​ដោយ ។

លុះ​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧​យប់ ឪពុកចុង​រូប​នេះ​បាន​នាំ​នាង​ទៅ​ក្បែរ​ផ្ទះ​ចាស់​ដែល​គេ​ធ្វើ​ទុក​ចោល​នៅក្បែរ​ព្រៃ​ខាងក្រោយ​ភូមិ ហើយ​រំលោភ​ម្តងទៀត​។មក​ដល់​ថ្ងៃ​ទី​២ ខែឧសភា វេលា​ម៉ោង​ប្រហែល​៨​យប់ ឆ្លៀតពេល​ប្រពន្ធ​មិន​នៅផ្ទះ ជន​នេះ​ក៏​ចូល​ទៅ​ក្នុងផ្ទះ​ខ្លួន ឃើញ​នាង​កំពុង​ដេក​លើ​គ្រែ​ជាមួយ​ប្អូន​ៗ ក៏​បាន​ចាប់រំលោភ​ទៀត ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​លាងចាន​ឱ្យ​អ្នក​ភូមិ​ម្នាក់​គ្រាន់បាន​ប្រាក់​កម្រៃ​ខ្លះ​ៗ នាង​ក៏​និយាយ​រៀបរាប់​ប្រាប់អ្នក​ជិតខាង​ពី​សកម្មភាព​ឪពុកចុង​ចាប់រំលោភនាង​នា​ពេល​កន្លង​មក ។ បន្ទាប់​មក អ្នក​ជិតខាង​ក៏​នាំ​ក្មេង​ស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត ហើយ​ជន​គម្រក់​នេះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ៕