ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ជំរុញ​ឱ្យ​គុយទាវ​ភ្នំពេញ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ក្រោយ​ដឹង​ពី​ភាព​ល្បីល្បាញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ដឹង​ពី​ភាព​ល្បីល្បាញ​នៃ​ផលិតផល​គុយទាវ​ភ្នំពេញ នៅ​លើ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ព្រមទាំង​មានការ​ទទួលស្គាល់​នូវ​រសជាតិ និង​គុណភាព ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ជំរុញ​ឲ្យ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​ចំពោះ​គុយទាវ​ភ្នំពេញ ដើម្បី​ឲ្យ​ផលិតផល​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ព្រមទាំង​អាច​លើកតម្កើង​ប្រទេស​ជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ដឹង​ពី​ភាព​ល្បីល្បាញ​នៃ​ផលិតផល​គុយទាវ​ភ្នំពេញ នៅ​លើ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ព្រមទាំង​មានការ​ទទួលស្គាល់​នូវ​រសជាតិ និង​គុណភាព ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ជំរុញ​ឲ្យ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​ចំពោះ​គុយទាវ​ភ្នំពេញ ដើម្បី​ឲ្យ​ផលិតផល​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​បរទេស ព្រមទាំង​អាច​លើកតម្កើង​ប្រទេស​ជាតិ ។

លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា គុយទាវ​ភ្នំពេញ បាន​កកើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ត​ៗ​គ្នា​ថា​ជា «​គុយទាវ​ភ្នំពេញ​» ។ លោក​ថា ៖« គុយទាវ​នេះ​មិន​ទាន់​មានការ​អភិវឌ្ឍ និង​ជំរុញ​ឲ្យ​មាន​ម៉ាក​ច្បាស់លាស់​នៅឡើយ​ទេ តែ​វា​មាន​វត្ត​មាននៅ​តាម​ភោជនីយដ្ឋាន​តូច​ធំ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក​បន្ត​ថា គុយទាវ​ភ្នំពេញ មិន​ទាន់​បាន​រៀបចំ​ពី​របៀប​ចម្អិន និង​រូបមន្ត​ច្បាស់លាស់​នៅឡើយ ក៏​ប៉ុន្តែ​តាម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក​ចង់​ឲ្យ​មានការ​ចុះបញ្ជី កម្មសិទ្ធិបញ្ញា​លើ​គុយទាវ​ភ្នំពេញ​នេះ ដោយ​នឹង​បង្កើត​ជា​រូបមន្ត និង​ម៉ាក​សម្គាល់​ច្បាស់លាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ងាយស្រួល​សម្គាល់ ។

លោក​និយាយ​ថា ៖ « ការ​ជំរុញ​ឲ្យ​គុយទាវ​ភ្នំពេញ ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ពីព្រោះ​យើង​ចង់​ឲ្យ​ឈ្មោះ​នេះ​រីក​សុះសាយ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ពិភពលោក​ផង​ដែរ ហើយ​ក្រសួង​នឹង​ជំរុញ​ម៉ាក​នេះ​ឲ្យ​មានការ​ប្រើប្រាស់​ជា​សមូហភាព » ។

លោក​បន្ថែម​ថា គម្រោង​ដាក់​គុយទាវ​ភ្នំពេញ ក្នុង​បញ្ជី​កម្មសិទ្ធិបញ្ញា កំពុង​តែ​ដំណើរការ​ទៅ​មុខ​ហើយ ក្នុង​នោះ​ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​កែសម្រួល​លក្ខ ខ​ន្តិ​កៈមួយ​ចំនួន ធ្វើ​យ៉ាងណា ឲ្យ​ម៉ាក​នេះ​មាន​លក្ខណៈ​គ្រប់គ្រង​មួយ​ច្បាស់លាស់ ដើម្បី​ឲ្យ​វា​ក្លាយជា​ផលិតផល​ដែល​មាន​ប្រយោជន៍​រួម​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ម្ហូបអាហារ ។

លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​គុយទាវ​ភ្នំពេញ​នេះ ដោយសារ​ភ្នំពេញ​ជា​ឈ្មោះ​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​ពេល​ដែល​វា​ទៅ​ដល់​ប្រទេស​ណា ឈ្មោះ​នេះ​នឹង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ខ្លាំង ហើយ​នៅ​ពេល​ដែល​គេ​ឮឈ្មោះ​គុយទាវ​ភ្នំពេញ គេ​ប្រាកដជា​ដឹង​ថា វា​មាន​ប្រភព​មក​ពី​ប្រទេស​កម្ពុជា ជាក់​ជា​មិន​ខាន ។

លោក​បន្ត​ថា នេះ​ក៏​ជា​ការ​បន្ថែម​នូវ​អត្តសញ្ញាណ​របស់​កម្ពុជា និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែម​ទៀត​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាននូវ​ផលិត​ថ្មី​ៗ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​កម្ពុជា ។ លោក​ថា ៖« សកម្មភាព​នេះ វា​ក៏​បាន​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​រួម​មាន ឱកាស​ការងារ​សម្រាប់​អ្នកបម្រើ​សេវាកម្ម​ក្នុង​ភោជនីយដ្ឋាន និង​ជា​ឱកាស​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ក្នុង​ការ​ផលិត​នូវ​គុយទាវ​បន្ថែម​ប្រកបដោយ​អនាម័យ​ខ្ពស់​សម្រាប់​បំពេញតម្រូវការ​នៅ​លើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស » ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ គុយទាវ​ភ្នំពេញ មាន​ភាព​ល្បីល្បាញ​ច្រើន​កន្លែង​ណាស់ ដូច​ជា នៅ​អា​មេ​រិ​ក បារាំង អា​ល្លឺ​ម៉​ង់ និង​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើន​ទៀត ។ ដូចនេះ​ហើយ ទើប​យើង​ចង់​លើកតម្កើង​ផលិតផល​នេះ​ឲ្យ​កាន់តែ​ល្បី​ខ្លាំង​ឡើង​ៗ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ