ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿងបន្តិច​បន្តួច​​អញ្ចឹងសោះ ម្នាក់ស្លា.ប់ ម្នាក់ទៀត​ជាប់​ខ្នោះ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្នុងពេលផឹកស៊ី​មានតែគ្នា២នាក់ប៉ុណ្ណោះ ពេលស្រវឹងជោក​រៀងៗខ្លួន បង្ក​ជាជម្លោះហិ​ង្សាចាក់​បុរសម្នាក់​បណ្តាល​ឱ្យ​​ស្លាប់ភ្លាមៗនៅនឹង​កន្លែងកើតហេតុ កាលពីវេលា​ម៉ោងជិត១១យប់ថ្ងៃទី​១៧ ខែ ឧសភា ឆ្នាំ​២០១៨ ស្ថិត​​នៅក្រុម២៧…

ខេត្តព្រះសីហនុ ៖ ក្នុងពេលផឹកស៊ី​មានតែគ្នា២នាក់ប៉ុណ្ណោះ ពេលស្រវឹងជោក​រៀងៗខ្លួន បង្ក​ជាជម្លោះហិ​ង្សាចាក់​បុរសម្នាក់​បណ្តាល​ឱ្យ​​ស្លាប់ភ្លាមៗនៅនឹង​កន្លែងកើតហេតុ កាលពីវេលា​ម៉ោងជិត១១យប់ថ្ងៃទី​១៧ ខែ ឧសភា ឆ្នាំ​២០១៨ ស្ថិត​​នៅក្រុម២៧ ភូមិ​៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះយ៉ែម តក់ ហៅធា​ ភេទប្រុស  អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរជាអ្នក​បើក​ទូកនេសាទស្នាក់នៅលើទូក បាន​ស្លាប់​នៅ​នឹងកន្លែងកើតហេតុ ។ រីឯជនសង្ស័យ​ឈ្មោះឆាយ រ៉ា ហៅប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅក្រុម១៩ ភូមិ​៣ សង្កាត់លេខ​១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមការរៀបរាប់របស់ជនសង្ស័យ​បានឲ្យដឹងថា មុនពេល​កើតហេតុ ពួកគេទាំង​២នាក់បានអង្គុយផឹកស៊ី​នៅលើផែចតទូកដែល​ជា​កន្លែងកើតហេតុខាងលើ ហើយ​បានជជែកគ្នាពីរឿងជនសង្ស័យ​បានប្រើឲ្យជនរងគ្រោះវាស់ប្រវែងមងជាឧបករណ៍នេសាទខុស ក៏​បានស្តីបន្ទោសបន្តិចបន្តួ​ចទៅលើជនរងគ្រោះ ធ្វើ​ឲ្យជនរងគ្រោះខឹងក៏ស្ទុះមកដាល់ចំនួន២ដៃ​ទៅលើផ្ទៃ​មុខជនសង្ស័យ​ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ។ ពេលនោះជនសង្ស័យ​ក៏​ខឹងច្រឡោត ហើយក៏​បានយកកូនកាំបិតចុង​ស្រួច​ដងឈើស្ទុះទៅចាក់ចំដើមទ្រូងខាងឆ្វេងមួយកាំបិត  បណ្តាលឲ្យជនរងគ្រោះ​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយធ្វើសកម្មភាពចាក់សម្លាប់រួច ជនសង្ស័យ​បានជិះម៉ូតូមួយគ្រឿងរត់គេចខ្លួន ហើយ​ត្រូវ​បាន​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ​១ សហការ​ជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងព្រះសីហនុ​ដាក់កម្លាំងពួនស្ទាក់តាមផ្លូវគ្រប់ច្រកល្ហក ទើប​ឃាត់ខ្លួនជនសង្ស័យ​បាននៅវេលាម៉ោង១១យប់ថ្ងៃដដែល​នៅតាមបណ្តោយផ្លូវចុះមកពីស្ថានីយ​ប្រេងមួយ​កន្លែង​ចូលមកផ្សារលើក្រុងព្រះសីហនុ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងព្រះសីហនុធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តទៅតាមនី​តិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ