ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ… ធ្លាក់​ខ្លួនក្រដុនដាប ​ក្រោយភ្លើងឆេះផ្ទះគាត់​​អស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តា​យាយ​២​នាក់​ប្តី​-ប្រពន្ធ បាន​បង្ខំចិត្ត​ចាក​ចេញពី​លំនៅ​ឋាន​ដើរ​ស្វែងរក​សុំទាន​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បីចិញ្ចឹមជីវិត ព្រោះ​គ្មាន​ទីពឹង​ក្រោយ​ព្រះ​អគ្គី​ឆេះ​ផ្ទះ​របស់​ពួក​គាត់​អស់​ កាលពីដើម​​ឧសភា ២០១៨ នៅ​ភូមិ​គំនរ​បេង…

ខេត្តបន្ទាយមានជ័យ ៖ តា​យាយ​២​នាក់​ប្តី​-ប្រពន្ធ បាន​បង្ខំចិត្ត​ចាក​ចេញពី​លំនៅ​ឋាន​ដើរ​ស្វែងរក​សុំទាន​
នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បីចិញ្ចឹមជីវិត ព្រោះ​គ្មាន​ទីពឹង​ក្រោយ​ព្រះ​អគ្គី​ឆេះ​ផ្ទះ​របស់​ពួក​គាត់​អស់​ កាលពីដើម​​ឧសភា ២០១៨ នៅ​ភូមិ​គំនរ​បេង ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ តា​យាយ​ទុរគត​ខាងលើ​ ប្តី​ឈ្មោះ ទិ​ត្យ ស៊ុន​អាយុ​៧៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហ៊ឹ​ម ព្រេន អាយុ​៦៣​ឆ្នាំ ។

តា​យាយ​ចំណាស់​ទាំង​២​ បាន​សុំ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​បា​លិ​លេ​យ្យ ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ដើម្បី​សុំទាន​រក​ប្រាក់​ចិញ្ចឹមជីវិត ។ លោកតា​រូប​នេះ​អះអាង​ថា គាត់​ជា​ប្រធាន​អាចារ្យ​នៅ
​វត្ត​បេង​បរ​មី ស្ថិត​ក្នុងភូមិ​គំនរ​បេង ឃុំ​សិរី​មាន​ជ័យ ។ គាត់​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ផ្ទះ​របស់​គាត់​ទំហំ​៣​ម៉ែត្រ​ គុណ​នឹង​៤​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់ និង​មិនដឹង​ពី​មូលហេតុ​ខណៈ​គាត់​រវល់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ធំ​ឯ​ខេត្តបាត់ដំបង ។

តា​យាយ​ទុរគត​ខាងលើ​ប្រាប់​ថា គាត់​មានកូន​ប្រុស​ម្នាក់​ហើយ​គេ​មានគ្រួសារ​បែក​ទៅ​នៅ​កន្លែង​ផ្សេង​ថែម​ទាំង​ក្រីក្រ​ទៀត មិន​អាច​ឱ្យ​ពួក​គាត់​ពឹងពាក់​បាន ។ ពួក​គាត់​ថា ​ដោយសារ​បញ្ហា​ជីវភាព ហើយ​ផ្ទះ​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ ទើប​បង្ខំចិត្ត​នាំ​តា​យាយ​មក​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ដើរ​សុំទាន​រក​ប្រាក់​ចិញ្ចឹមជីវិត ។ យ៉ាងណា​ក៏​ដោយ​លោកតា​និយាយ​ថា គាត់​មិន​ដើរ​សុំទាន​ទេ​គឺ​ស្នាក់​នៅ​ក្នុង​វត្ត​ គ្រាន់​មើលថែ​យាយ​ពេល​យប់​ព្រោះ​យាយ​គាត់​តែង​ឈឺ​ញឹកញាប់ ​មិន​អាច​ដើរ​ចោល​បាន ។ ពួក​គាត់​ទទូច​សុំ​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង ​ដើម្បី​បាន​រស់​សម្រាប់​ដង្ហើម​ចុង​ក្រោយ ។

ជុំវិញ​ករណី​ខាងលើ​សមាជិក​ភូមិ​គំនរ​បេង លោកស្រី ហ៊ឹ​ម យ៉ាវ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា គ្រួសារ​ខាងលើ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​កាលពីដើម​ខែឧសភា ២០១៨ ពិតប្រាកដ​មែន ។ ហើយ​ថា​ ក្រោយ​កើតហេតុ​ភ្លើង​ឆេះ​នោះ អាជ្ញាធរ​ឃុំ​និង​ស្រុក​បាន​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដែរ តែ​តា​យាយ​ខាងលើ​មិន​បាន​ទទួល​ទេ​ ព្រោះ​រវល់​ទៅ​មន្ទីរពេទ្យ​នៅ​ឯ​ខេត្តបាត់ដំបង​ គឺ​កូន​គាត់​និង​គ្រួសារ​ទទួល​ជំនួស ។ គួរ​បញ្ជាក់​ថា ព្រះសង្ឃ​១​អង្គ​ព្រោះតែ​អាណិត​បាន​ជួយ​ថវិកា​តា​យាយ​ខាងលើ​មួយ​ចំនួន​ដើម្បី​ទិញ​ម្ហូប​អាហារ​ហូប​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ