ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​សន្តិភាព​​ទទួលប្រាក់​សប្បុរស​ជនខ្មែរ​រស់នៅ USA ជួយ​អ្នករង​របួស​លើ​ស្ពានពេជ្រ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​លោក​វរ​សេនីយ៍​ទោ សុំ សឿន ​នាយ​រង​ការិយា​ល័យ​ផែន​ការ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​នៃ​​ក្រសួង​ ការពារ​ជាតិ ​ដែល​បានទៅ​ធ្វើកម្ម​សិក្សា​នៅមជ្ឈ​មណ្ឌល​​​សិក្សា​សន្តិសុខ​អាស៊ីប៉ា​ស៊ី​ ហ្វិក ​រដ្ឋ​ហា​វ៉ៃ ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី២៥ ​វិច្ឆិកា ឆ្នាំ​២០១០ កន្លងមកថ្មីៗនេះ ​មានបង​ប្អូន​ប្រជា​ពល​រដ្ឋ​​ខ្មែរ​រស់នៅ​ជា​សមាគម​មិត្ត​ភាព​ខ្មែរ​-ហា​វ៉ៃ និង​សមា​គម​ខ្មែរ​​ហាវ៉ៃ ក្នុងរដ្ឋ​​ហាវ៉ៃ ​សហរដ្ឋ​អាមេ​រិក​ បាន​បរិច្ចាគ​ថវិកា​រៀងៗ​ខ្លួន​តាម

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​លោក​វរ​សេនីយ៍​ទោ សុំ សឿន ​នាយ​រង​ការិយា​ល័យ​ផែន​ការ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​នៃ​​ក្រសួង​ការពារ​ជាតិ ​ដែល​បានទៅ​ធ្វើកម្ម​សិក្សា​នៅមជ្ឈ​មណ្ឌល​​​សិក្សា​សន្តិសុខ​អាស៊ីប៉ា​ស៊ី​ហ្វិក ​រដ្ឋ​ហា​វ៉ៃ ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី២៥ ​វិច្ឆិកា ឆ្នាំ​២០១០ កន្លងមកថ្មីៗនេះ ​មានបង​ប្អូន​ប្រជា​ពល​រដ្ឋ​​ខ្មែរ​រស់នៅ​ជា​សមាគម​មិត្ត​ភាព​ខ្មែរ​-ហា​វ៉ៃ និង​សមា​គម​ខ្មែរ​​ហាវ៉ៃ ក្នុងរដ្ឋ​​ហាវ៉ៃ ​សហរដ្ឋ​អាមេ​រិក​ បាន​បរិច្ចាគ​ថវិកា​រៀងៗ​ខ្លួន​តាម​​កំលាំង​សទ្ធា​​ជួយ​ឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​​​​​ក្នុង​ឧបទ្ទវ​ហេតុ​​លើស្ពាន​ពេជ្រកាល​ពីរាត្រី​​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០ សរុប​ជា​ថវិកា​មាន​ចំនួន​២.៤២៥​ដុល្លារ ។

ចំពោះ​ថវិកា​របស់​សប្បុរសជន​ខាងលើ​នេះ​លោក​សំ សឿន បាន​ផ្តល់ជូន​​ការិយា​ល័យ​កោះ​សន្តិភាព​ ដើម្បី​ធ្វើ​ការ​បែងចែក​​ជូនដល់​ប្រជា​​ពលរដ្ឋ​ដែល​រងគ្រោះ ។ ​ឆ្លើយ​តប​ចំពោះ​ទឹកចិត្ត​​ដ៏​សប្បុរសធម៌របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែលរស់នៅ​ឯនាយសមុទ្រ​នោះ​​ ការិ​យាល័យ​​និពន្ធ​​កោះសន្តិភាព​សំរេច​នាំ​យក​ថវិការបស់​សប្បុរស​​ជនទៅ​បែង​ចែក​ជូនដល់​អ្នក​​រង​របួស​​ដែល​កំពុង​សំរាក​ព្យាបាល​នៅតាម​មន្ទីរ​ពេទ្យ​​ក្នុង​សបា្តហ៍​នេះ ។

លោក​វរសេនីយ៍ទោ សំ សឿន បាន​មាន​ប្រសាសន៍​ថា ឆ្លៀត​ឱកាស​ដែលរូបលោក​បាន​ទៅ​បំពេញ​បេសកកម្ម​ការ​ងារ​នៅ​សហ​រដ្ឋ​អាមេរិក​ រូបលោក​​បានលើក​យក​ឧបទ្ទវ​ហេតុ​នៃសោកនាដ​កម្ម​ដ៏​មហា​រន្ធត់​នៅលើ​ស្ពាន​ពេជ្រ ជំរាប​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ស់​នៅ​សហរដ្ឋ​អាមេរិកឱ្យ​បានដឹង​ ។ ​ពេលនោះ​បង​ប្អូន​ខ្មែរ​យើង​ក៏​បាននាំគ្នាបរិច្ចាគ​ថវិកា​តាម​សទ្ធា​​​រៀងៗ​​ខ្លួន​ជួយឧបត្ថម្ភ​​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​​ដែលជា​ការ​ចូលរួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​​គ្រួសារ​ពួក​គេ​ផង​ដែរ​តាម​រយៈ​រូប​លោក ។

លោកសំ​ សឿន ​បាន​មាន​ប្រសាសន៍​​បន្តថា ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែលរស់​នៅក្នុង​សមា​គម​ទាំង​២​ខាង​លើ​មានទំនុកចិត្ត​​លើសារព័ត៌​មាន​​កោះ​សន្តិ​ភាព​​ ហើយ​ឥឡូវ​បានឱ្យ​រូបលោក​ផ្ញើ​ថវិកា​​នេះ​តាម​រយៈ​​កោះ​សន្តិ​ភាព​ ដើម្បី​ធ្វើការ​បែង​ចែក​​ជូនដល់​បង​ប្អូន​ពល​រដ្ឋ​រងគ្រោះ ។ កោះ​សន្តិភាព​នឹងផ្សាយ​បន្ត​ពីការ​ប្រគល់​ប្រាក់​អំណោយ​ដែលបាន​បែងចែក​ទៅ​តាម​មន្ទីរ​​ពេទ្យ​​ក្នុង​លេខក្រោយ​ទៀត​ ដោយ​មាន​រាយ​ឈ្មោះ​​បង​ប្អូន​ជា​អ្នកបរិច្ចាគ​អំណោយ​ផង​ដែរ ៕