ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថា​ការ​លក់ Ronaldo ត្រូវ​បាន​ហាមឃាត់​ដោយ Real Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Four Four Two បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose…

តាម​ប្រភព​ព័ត៌មាន Four Four Two បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ជឿជាក់​ថា Ronaldo មិនមែន​ជា​កីឡាករ​សម្រាប់​លក់​របស់ Real Madrid ឡើយ ។

នា​ពេល​កន្លង​មកនេះ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​លើក​ឡើង​ថា Ronaldo អាច​នឹង​ចាកចេញ​ទៅ​កាន់​ក្លិប​ចាស់​របស់​ខ្លួន (Man Utd) ជា​ថ្មី​ម្តងទៀត ។ តែ​សម្រាប់​លោក Mourinho ផ្ទាល់​មិន​ជឿ​ថា អាច​ទៅ​រួច​នោះ​ទេ ។

អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម​រូប​នេះ​បាន​ប្រាប់​កាសែត​ព័រ​ទុ​យ​ហ្កា​ល់​ថា «​ខ្ញុំ​ជឿជាក់​ថា Real Madrid មិន​អាច​លក់​គេ (Ronaldo) បាន​ទេ ។ នេះ​ជា​ការ​ហាមឃាត់ ។ រូបគេ​ត្រូវ​តែ​នៅ​លេង​រហូត​ទាល់តែ​ក្លិប​ឲ្យ​ទៅ​ដោយ​ខ្លួនឯង ។ ពេល​នេះ​វា​ជា​ទ្វារ​កំពុង​បិទ​» ។

គួរ​បញ្ជាក់​ថា សម្រាប់​ក្លិប​បិសាច​ក្រហម​គឺ​មិនជា​បញ្ហា​ទេ ។ ប្រសិនបើ Real ព្រម​លក់ Man Utd នឹង​គិតគូរ​ភ្លាម ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Mourinho ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ