ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​២​គោលដៅ​សោះ​បាន​ច្រើន​ទៅ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នេះ កម្លាំង​នគរបាល​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នេះ កម្លាំង​នគរបាល​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក​លឹ​ម ស៊ា​ង ហៃ​ក្រឡាបញ្ជី​បាន​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ និង​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ​កម្លាំង​នគរបាល​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​សហការ​ជាមួយ​កម្លាំង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សារ​លា​ដំបូង​រាជធានី​ភ្នំពេញ ។ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​ចំនួន​២​គោលដៅ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា គោលដៅ​ទាំង​២​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​ដើម​គរ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​សរុប​ចំនួន​០៩​នាក់ ក្នុង​នោះ​មាន​ស្រី​០៨​នាក់ ដែល​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។

ក្រោយ​ពី​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​នៅ​គោលដៅ​ទាំង​២​ខណ្ឌ​ខាងលើ និង​បាន​បញ្ជូន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​០៩​នាក់​(​ស្រី​០៨​នាក់​) ខាងលើ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ