ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ប្រតិកម្ម ​រឿង​ថាមីន​នៅ​កម្ពុជា​ស្អុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ទៅ​នឹង​ការ​បកស្រាយ​មួយ​ចំនួន​ដែល​ថា​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ទៅ​នឹង​ការ​បកស្រាយ​មួយ​ចំនួន​ដែល​ថា​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា គឺ​ស្អុយ​អស់ហើយ​ដែល​ការ​បកស្រាយ​បែប​នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា​។ ក្នុង​ពិធី​បិទ​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ក់់ថា សម្តេច​បានឃើញ​នូវ​ការ​បកស្រាយ​ណាមួយ​នោះ ដែល​ថា «​មីន​នៅ​កម្ពុជា វា​ស្អុយ​អស់ហើយ​នោះ​» ដូច្នេះ​សម្តេច​ទាមទារ​ឲ្យ​មានការ​បកស្រាយ​ឲ្យ​ច្បាស់​បន្ថែម​ទៀត ព្រោះ​សម្តេច​គ្រាន់តែ​បានឃើញ​ព័ត៌មាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនជា​មាន​បញ្ហា​នេះ​មែន សម្តេច​សូម​ស្នើ​ឲ្យ​មានការ​កែតម្រូវ​ឲ្យ​បាន​ច្បាស់ ឬ​ក៏​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​គ្រាន់តែ​បាន​មើល​សារព័ត៌មាន​មុន​ពេល​ដែល​ខ្ញុំ​ចេញ​មក តែ​ប៉ុណ្ណោះ​ថា មាន​ប្រតិកម្ម​ពី​អគ្គនាយក​ស៊ី​ម៉ាក ជាមួយនឹង​ការ​លើក​ឡើង​របស់ វាគ្មិន​ខ្លះ​ថា គ្រាប់​មីន​នៅ​កម្ពុជា វា​ស្អុយ​អស់ហើយ មិន​ដូច្នេះ​ទេ​។ បើ​ទោះបីជា​ការ​បកស្រាយ​យ៉ាងណា​ក៏​ដោយ ឬ​ដូច​ថា​ការ​កែ​ច្នៃ​គ្រាប់​មីន មីន​ដែល​កែ​ច្នៃ វា​ដាក់​ឈើ​ចូល​ទៅ​ជាមួយ​ឈើ​វា​អាច​ពុក​ក៏​ប៉ុន្តែ​អា​ជាតិ​ផ្ទុះ វា​មិន​ពុក​ទេ វា​មិន​ពុក​ទេ​»​។ សម្តេច​បាន​ទាមទារ​ថា​៖ «​ត្រូវ​បកស្រាយ​បញ្ហា​នេះ​ឡើង​វិញ ដើម្បី​ចៀសវាង​ការ​ភាន់ច្រឡំ​ណាមួយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។ ព្រោះ​អ្វី? សព្វ​ថ្ងៃនេះ យើង​បង្ការ​ខ្លាំង​ណាស់ ដើម្បី​ចៀសវាង​ឲ្យ​ប្រជាជន​កម្ពុជា រហូត​ទៅ​ដល់​កុមារ​កម្ពុជា​ចៀស​ឲ្យ​ផុត ចៀស​ឲ្យ​ឆ្ងាយ សូ​ម្បី​តែ​រើស​គ្រាប់​ដែល​មានការ​សង្ស័យ​ក៏​មិន​ឲ្យ​ប៉ះពាល់​ផង​»​។

សម្តេច​មាន​ប្រសាសន៍​បន្ត​ថា តំបន់​ខ្លះ​យើង​ទៅ​ដោត​តំបន់​ដែល​សង្ស័យ​ថា​មាន​មីន មិន​ទាន់​ហ៊ាន​ឲ្យ​ប្រជាជន​ចូល​ទៅ​កាន់​ទីនោះ​ទេ​។ យើង​ត្រូវ​តែ​រារាំង ដើម្បី​ទុក​កន្លែង​នោះ ដោះ​មីន​ឲ្យ​រួចរាល់​សិន បាន​បែងចែក​ដី​ជូន​ប្រជាជន​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ទាមទារ​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​អំពាវនាវ សុំ​ឲ្យ​មានការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ទៅ​លើ​ចំណុច​នេះ​។ សុំ​កុំ​ប្រថុយប្រថាន​។ ហើយ​ប្រសិនជា​មានការ​បកស្រាយ​បែប​នេះ​តទៅ​ទៀត ខ្ញុំ​ក៏​សុំ​អញ្ជើញ​អ្នក​បកស្រាយ​ទាំងនោះ​រួម​គ្នា​ជាមួយនឹង​អ្នកគាំទ្រ​នៃ​ការ​បកស្រាយ ដែល​ថា​មីន​នៅ​កម្ពុជា គ្រាប់​មីន​ស្អុយ សុំ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មីន​សាកល្បង​ខ្លួនឯង​ទៅ​។ នេះ​ទើប​ដឹង​រឿង​ពិត ព្រោះ​អា​គ្រាប់​កែ​ច្នៃ​នេះ វា​អាច​ឈើ​ឬ​ក៏​ឫស្សី វា​អាច​ពុក​។ ម្យ៉ាងទៀត​ការ​បកស្រាយ​បែប​នេះ​នឹង ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាត់បង់​ការ​ប្រុង​ប្រយ័ត្ន​»​។ សម្តេច​បន្ត​ថា «​មីន​វា​មិន​ចេះ​ស្អុយ​ទេ រាប់​ទាំង​មីន ដែល​មាន​តាំងពី​សង្គ្រាមលោក​លើក​ទី​១ និង​លើក​ទី​២» ព្រោះ​រំសេវ​វា​មិន​ទាន់​អស់​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ