ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោ.ភ​កូនស្រី​៨​ឆ្នាំ​ច្រើន​លើក​ច្រើន​សារ ទើប​បែកធ្លាយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ឧសភា បន្ទាប់​ពី​បែក​ការណ៍ និង​មាន​ពាក្យបណ្ដឹង​រឿង​ចាប់រំលោភ​កូនស្រី​អាយុ​៨​ឆ្នាំ​បាន​សម្រេច​បន្តបន្ទាប់​ច្រើន​លើក ពេល​ម្ដាយ​មិន​នៅ និង​គំរាម​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ឱ្យ​សោះ​។ លោក​អធិការ​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា…

ខេត្តកណ្ដាល ៖ បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ឧសភា បន្ទាប់​ពី​បែក​ការណ៍ និង​មាន​ពាក្យបណ្ដឹង​រឿង​ចាប់រំលោភ​កូនស្រី​អាយុ​៨​ឆ្នាំ​បាន​សម្រេច​បន្តបន្ទាប់​ច្រើន​លើក ពេល​ម្ដាយ​មិន​នៅ និង​គំរាម​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ឱ្យ​សោះ​។

លោក​អធិការ​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ហង្ស វ៉​ន ហៅ​តួ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ស្នា​ក់​នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៨​ឆ្នាំ ។

លោក​អធិការ​បន្ថែម​ថា នៅ​អំឡុង​ចុងឆ្នាំ​២០១៧ ជនសង្ស័យ និង​ប្រពន្ធ​មានកូន​បង្កើត និង​កូនចុង​ជា​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដើរ​រើស​អេ​ត​ចាយ​នៅ​ភ្នំពេញ​ជិត​វត្ត​មហាមន្ត្រី​។ ឆ្លៀតពេល​ប្រពន្ធ​ដើរ​រើស​អេ​ត​ចាយ​បាត់ ជនសង្ស័យ​ជា​ឪពុកចុង​នាំ​ជន​រង​គ្រោះ​ចូល​ក្នុង​ចេតិយ៍​ចាប់​ស្រាតខោ​រំលោភ​រហូត​សម្រេច​១​លើក និង​គំរាម​មិន​ឱ្យ​ប្រាប់​ម្តាយ និង​អ្នក​ដទៃ​ទេ​។ ចំណែក​ជន​រង​គ្រោះ​ក៏​លាក់​រឿង​នោះ​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ដែរ​។ លុះ​នៅ​ថ្ងៃ​ទី​៧ មេ​សា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​៧​យប់​ជនសង្ស័យ​នាំ​កូនចុង​ដើរទៅ​ក្បែរ​ផ្ទះ​ចាស់​ដែល​គេ​ធ្វើ​ទុក​ចោល ហើយ​និយាយ​លួងលោម​រួច​ចាប់រំលោភ​សំរេច​ម្តងទៀត​។

លុះដល់​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​៨​យប់ ឆ្លៀតពេល​ប្រពន្ធ​មិន​នៅផ្ទះ​ដើរទៅ​មើល​គេ​លេងបៀរ​បាត់ ជនសង្ស័យ​ក៏​ចូល​ទៅ​ក្នុងផ្ទះ​ខ្លួន​ហើយ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​លើ​គ្រែ​ជាមួយ​ប្អូន​ៗ ស្រាប់តែ​ស្ទាបអង្អែល​ជន​រង​គ្រោះ រួច​ចាប់​ចាប់​រំលោភ​ទៀត​។ រហូត​ដល់​ថ្ងៃ​ទី​១៦ ឧសភា​នេះ វេលា​ម៉ោង​៨​ព្រឹក ជន​រង​គ្រោះ​ទៅ​លាង​ចាន​ឱ្យ​អ្នក​ជិតខាង​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ជន​រង​គ្រោះ​ក៏​ប្រាប់​ពី​ដំណើររឿង​ទៅ​អ្នក​ជិតខាង​ដែល​ឪពុក​ចាប់រំលោភ​សម្រេច​៣​ដងនោះ បន្ទាប់​មក​អ្នក​ជិតខាង​ក៏​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ភ្នំ​បាត​តែ​ម្តង​។

ក្រោយមក​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត ចុះ​ទៅ​កន្លែង​កើត​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ