ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ទាំង​នេះ​នាំ​ឱ្យ​រលាក​សួត​កាន់តែ​ខ្លាំង ចូរ​ប្រុង​ប្រយ័ត្ន!!!

5 ឆ្នាំ មុន

ជំងឺ​រលាក​សួត​គឺជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​នៅ​ក្នុង​សាច់​សួត​។ វា​ប៉ះពាល់​ទៅ​លើ​ថង​សួត​តូច​ៗ​ក្នុង​សួត​ដែល​ហៅ​ថា Alveoli និង​ធ្វើ​ឲ្យ​កន្លែង​នេះ​ពោរពេញ​ទៅ​ដោយ​ទឹក ឬ​ខ្ទុះ​ផង​ដែរ​។ ដោយសារ​តែ Alveoli ជា​កន្លែង​ប​ណ្តុ​រ​អុក​ស៊ី​សែន និង​ឧស្ម័ន​កាបូ​និ​ច​រ​វាង​​សួត…

ជំងឺ​រលាក​សួត​គឺជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​នៅ​ក្នុង​សាច់​សួត​។ វា​ប៉ះពាល់​ទៅ​លើ​ថង​សួត​តូច​ៗ​ក្នុង​សួត​ដែល​ហៅ​ថា Alveoli និង​ធ្វើ​ឲ្យ​កន្លែង​នេះ​ពោរពេញ​ទៅ​ដោយ​ទឹក ឬ​ខ្ទុះ​ផង​ដែរ​។ ដោយសារ​តែ Alveoli ជា​កន្លែង​ប​ណ្តុ​រ​អុក​ស៊ី​សែន និង​ឧស្ម័ន​កាបូ​និ​ច​រ​វាង​​សួត និង​ចរន្តឈាម ដូច្នេះ​ជំងឺ​រលាក​សួត​អាច​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​ពិបាក​ធ្វើ​ការ និង​ពិបាក​ដកដង្ហើម​បាន​។ អាកា​រៈញឹក​ញាប់​នៃ​ជំងឺ​រលាក​សួត​មាន​ដូច​ជា ក្អក ឈឺ​ទ្រូង អស់កម្លាំង ក្តៅខ្លួន បែកញើស គ្រុនញាក់ ចង្អោ ក្អួត និង​វង្វេងវង្វាន់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ​ គឺជា​រឿង​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​​កាន់តែ​ខ្លាំង​នឹង​ជំងឺ​រលាក​សួត​បាន ទោះបី​ខ្លះ​មិន​បង្ក​ឡើ​ដោយ​វីរុស ឬ​បាក់តេរី​ក៏​ដោយ​ ៖

ជក់បារី
ការ​ជក់បារី​ធ្វើ​ឲ្យ​ជាតិពុល​រាប់​ពាន់​ប្រភេទ​ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​សួត ហើយ​វា​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​សួត​ខូចខាត​ដំបូង​គេ​ដែរ ថ្វីបើ​សរីរាង្គ​ផ្សេង​ៗ​ជា​ច្រើន​អាច​រង​ការ​ប៉ះ​ពាល់​ដែរ​។ វា​ក៏​ជា​ហេតុផល​ច្បាស់លាស់​មួយ​ដែល​និយាយ​ថា ឲ្យ​តែ​អ្នក​ជក់បារី​ដឹង​តែ​​រលាក​សួត​ជាងគេ​ហើយ​។ គ្រូពេទ្យ​និយាយ​ថា ស្ទើ​តែ១០​ភាគរយ​នៃ​មនុស្ស​ទាំងអស់​ដែល​​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​តែ​ការ​រលាក​សួត​ទាក់ទង​នឹង​ការ​ជក់បារី អាច​ក្លាយ​ទៅជា​មហារីក​សួត​នៅ​រយៈពេល ១២​ខែ​ក្រោយ​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាច​ជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ​ជាង​មុន​បាន​។ ប៉ុន្តែ​​ការ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​វិញ វា​អាច​នឹង​បង្កើត​ជា​រឿង​ផ្ទុយ​គ្នា​វិញ​។ មាន​បញ្ហា​​សុខភាព​ច្រើន​ណាស់​ដែល​អ្នក​អាច​បង្កើត​ដល់​ខ្លួនឯង​បាន​បើសិនជា​អ្នក​សម្រេច​ចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយ​ក្នុង​នោះ​ក៏​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​រលាក​សួត​បាន​ដែរ​។ រឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា វា​នឹង​ទៅ​បន្ថយ​ចំនួន​កោសិកា​គ្រាប់​ឈាមស​ក្នុង​រាង​កាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។ កាលណា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ រាង​កាយ​នឹង​មិនសូវ​មាន​អ្នក​ការពារ​ពី​ការ​ឈ្លានពាន​របស់​បាក់តេរី និង​វីរុស​ដែល​ចូល​​ទៅ​ក្នុង​ថង់​ទងសួត​ឡើយ ដូច្នេះ​វា​ងាយ​នឹង​រលាក​ទៅ​ជា​ជំងឺ​រលាក​សួត​ណាស់​។

ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ
ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​មិនមែន​គ្រាន់តែ​បង្ក​ឡើង​ដោយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​នោះ​​ទេ តែ​ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​ជីវជាតិ​គ្រប់គ្រាន់​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​​បាន​ដែរ​។ ការ​មិន​បាន​ហាត់ប្រាណ​គ្រប់គ្រាន់​អាច​ជា​ចំណុច​មួយ​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មិនសូវ​ខ្លាំង​ដែរ ​ខណៈ​ពេល​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជា​មូលហេតុ​មួយ​ដូច​គ្នា​ដែរ​។ ដូច្នេះ​ការ​រលាក​សួត​ងាយ​នឹង​កើតឡើង​លើ​មនុស្ស​ប្រភេទ​នេះ​ណាស់​។

កំពុង​តែ​មាន​ជំងឺ​ផ្តាសាយ
យោង​ទៅ​តាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រហែលជា​ប្រ​ឈាម​នឹង​ជំងឺ​រលាក​សួត​ បើ​សិន​ជា​អ្នកមាន​ជំងឺ​ផ្តាសាយ​។ នេះ​ដោយសារ​តែ​វីរុស​ស្រ​ដៀង​គ្នា​នឹង​បង្ក​ជំងឺ​ផ្តាសាយ​អាច​​ជាដើម​ហេតុ​នាំ​ឲ្យ​រលាក​សួត​ដែរ​។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​ផ្តាសាយ វា​មិន​ប្រាកដ​ថា​អ្នកដឹង​តែ​មាន​ជំងឺ​រលាក​សួត​បន្ត​ឡើយ​។ រឿង​នេះ​កម្រ​នឹង​កើតឡើង​ណាស់ ប៉ុន្តែ​មិន​មែន​​មាន​ន័យ​ថា ​វា​នឹង​មិនកើត​ឡើង​សោះ​នោះ​ទេ​។ ជំងឺ​រលាក​សួត​ដោយសារ​តែ​ការ​បង្ក​​រោគ​ដោយ​វីរុស​នៅ​ផ្លូវដង្ហើម​ខាងលើ​ គឺជា​រឿង​មួយ​កើតឡើង​ញឹកញាប់​លើ​កុមារ មនុស្ស​ចាស់ និង​ស្ត្រី​មាន​ផ្ទៃពោះ​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ wellnessbin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ