ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​អាយុ​១២៨​ឆ្នាំ​រអ៊ូ​ថា មិន​ដែល​បាន​ស្គាល់​ជាតិ​ស្រួល​អ្វី​នឹង​គេ

5 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក Koku Istambulova ត្អូញត្អែរ​ពី​ជីវិត​រស់នៅ​ដ៏​វែង​អន្លាយ​របស់​លោក​យាយ​ថា មិន​ដែល​បាន​ស្គាល់​ជាតិ​ស្រួល​អ្វី​នឹង​គេ​។…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកយាយ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក Koku Istambulova ត្អូញត្អែរ​ពី​ជីវិត​រស់នៅ​ដ៏​វែង​អន្លាយ​របស់​លោក​យាយ​ថា មិន​ដែល​បាន​ស្គាល់​ជាតិ​ស្រួល​អ្វី​នឹង​គេ​។

លោកយាយ Koku ពិតជា​ធ្វើ​ឲ្យ​ពិភពលោក​មិន​ជឿ​នូវ​អាយុ​លើ​លិខិតឆ្លងដែន ដែល​ចេញ​​ដោយ​រដ្ឋាភិបាល​រុ​ស្ស៊ី​ឡើយ​។ នេះ​ក៏​ព្រោះថា អ្នក​ដែល​ធ្លាប់​មាន​អាយុ​វែង​ជាងគេ គឺ​ត្រឹមតែ​១២២​ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​លោកយាយ​មាន​អាយុ​ដល់​១២៨​ឆ្នាំ​។

លោកយាយ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​បាន​ស្គាល់​សេចក្តីសុខ​នៅ​ថ្ងៃ​ណាមួយ​ឡើយ​ក្នុង​ជីវិត​នេះ​។ ខ្ញុំ​តែងតែ​ធ្វើការ​ធ្ងន់ ហើយ​ខ្ញុំ​ពិតជា​ហត់​ណាស់​។ ការ​ដែល​មាន​អាយុ​វែង​មិនមែន​ជា​អំណោយ​ពី​ព្រះ​ទេ​។ វា​ជា​ទារុណកម្ម​មក​លើ​ខ្ញុំ​»​។

លោកយាយ​មានកូន​ស្លាប់​ចោល​ទាំង​បួន​នាក់ ដែល​បន្សល់​ទុក​លោកយាយ​រស់នៅ​ម្នាក់ឯង​។ ចំពោះ​វិធី​ធ្វើ​ឲ្យ​អាយុ​វែង​វិញ លោកយាយ​ប្រាប់​ថា លោកយាយ​មិនដឹង​នោះ​ទេ​។ លោកយាយ​គ្រាន់តែ​ប្រាប់​ថា គាត់​ចូល​ចិត្ត​ពិសារ​ទឹកដោះគោ​ជូរ ហើយ​មិន​ពិសារ​សាច់ ឬ​ស៊ុប​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ