ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បឹង​កុក​ពី​មុន​ធំ តែ​ពេល​នេះ​នៅ​សល់​តែ​…​ជា​បឹង​អាករ​ឃុំ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទៃដី​បឹង​កុក​កាលពីមុន​មាន​ទំហំ​ធំ តែ​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​ជាង​៣០​ហិ​កតា ប៉ុណ្ណោះ ដោយ​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ចាប់​យក​ដី​នោះ​មក​ធ្វើ​ជា​កម្ម​សិទ្ធ ។ ជាមួយនឹង​ក្តី​បារម្ភ​ខ្លាច​មាន​អ្នក​បំពាន​ដី​វត្ត​បឹង​កុក​ក៏​ត្រូវ​បាន​គណៈកម្មការ​ព្រមទាំង​ព្រះ​ចៅអធិការ​វត្ត​បាន​សាងសង់​ក្លោ ង​ទ្វារ​នៅ​ក្រោយ​វត្ត ព្រមទាំង​បាន​រៀបចំ​បោះតម្រុយ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ…

ខេត្តកំពង់ចាម ៖ ផ្ទៃដី​បឹង​កុក​កាលពីមុន​មាន​ទំហំ​ធំ តែ​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​ជាង​៣០​ហិ​កតា
ប៉ុណ្ណោះ ដោយ​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ចាប់​យក​ដី​នោះ​មក​ធ្វើ​ជា​កម្ម​សិទ្ធ ។ ជាមួយនឹង​ក្តី​បារម្ភ​ខ្លាច​មាន​អ្នក​បំពាន​ដី​វត្ត​បឹង​កុក​ក៏​ត្រូវ​បាន​គណៈកម្មការ​ព្រមទាំង​ព្រះ​ចៅអធិការ​វត្ត​បាន​សាងសង់​ក្លោ
ង​ទ្វារ​នៅ​ក្រោយ​វត្ត ព្រមទាំង​បាន​រៀបចំ​បោះតម្រុយ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

តាម​ប្រភព​ពី​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨​ថា គាត់​បាន​ទិញ​ដី​នៅ​តាម​មាត់បឹង​កុក​ក្នុង​តម្លៃ​ជាង​១.០០០​ដុល្លារ ក្រោយមក​បាន​សាងសង់​ធ្វើ​ផ្ទះ​ឈើ​នៅ ដី​មាន​តែ​បណ្ណ​សម្គាល់​ដឹង​ឮ​ត្រឹម​លោក​ចៅសង្កាត់​បឹង​កុក​តែ​ប៉ុណ្ណោះ ។ លុះ​មក​ដល់​ឆ្នាំ​២០១៧ ទើប​សុរិយោដី​ក្រុង​កំពង់ចាម​បាន​ចុះ​មក​វាស់វែង និង​បាន​ផ្តល់​កម្ម​សិទ្ធ​ស្របច្បាប់​ចេញ​បណ្ណ​ស្លាបមាន់​ឲ្យ (​ប្លង់​រឹង​) កាលពីមុន​ទឹកទន្លេ​មេគង្គ​ធ្លាប់​ឡើង​មក​លិច​ដល់​ក្រោមផ្ទះ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​លិច​នោះ​ទេ ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​មាន​ប្រសាសន៍​ថា ផ្ទៃដី​បឹង​កុក​នៅ​សល់​ទំហំ​៣២​ហិ​កតា
ជា​ដី​របស់​រដ្ឋ ហើយ​ដី​ដែល​មាន​របង​ថ្ម​នោះ គឺជា​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រោយ​វត្ត​បឹង​កុក ត្រូវ​បាន​គណៈកម្មការ​អាចារ្យវត្ត​បាន​សាងសង់​ក្លោ​ង​ទ្វារ​ពី​បេតុង និង​បាន​បោះ​ត​ម្រូ​យ​នៅ​ក្នុង​បឹង​នោះ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​បាន​ធ្វើ​លិខិតស្នើ​សុំ​មក​ចៅសង្កាត់​បឹង​កុក ។ ក្នុង​ពេល​ដែល​សាងសង់​នោះ​ក៏​មាន​មន្ត្រីសង្កាត់​បឹង​កុក​បាន​ចុះ​មក​ពិនិត្យ​ផង​ដែរ ។

ចំនែក​លោក​ធួន ជេដ្ឋា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​មន្ត្រី
របស់​លោក​បាន​ចុះ​វាស់វែង និង​បាន​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់ ជូន​ពលរដ្ឋ​នៅ​តាម​តំបន់​ជុំវិញ​បឹង​កុក
ជា​ច្រើន​គ្រួសារ ។ ក្នុង​នោះ​ផ្ទៃដី​បឹង​ដែល​ជា​របស់​រដ្ឋ​នៅ​សងខាង​ទំនប់ ក្រោយ​វត្ត​បឹង​កុក​ផ្នែក​ខាងឆ្វេង
ទំហំ​ជាង​៩​ហិ​កតា និង​ផ្នែក​ខាងស្តាំ​ជាង​១៩​ហិ​កតា សរុប​ជាង​៣០​ហិ​កតា​ក្នុង​នោះ​មាន​ពលរដ្ឋ​បាន​នាំ
គ្នា​ដាំ​ឈូក តែ​មន្ត្រី​ជំនាញ​មិន​បាន​ផ្តល់​ប្លង់​កម្ម​សិទ្ធ​នោះ​ទេ ។

សម្រាប់​ផ្ទៃដី​បឹង​ដែល​នៅ​សល់​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​មក​រំលោភ​បំពាន​យក​ធ្វើ​កម្ម​សិទ្ធ​នោះ មន្ត្រី​ជំនាញ​របស់​លោក​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ