ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកម្យ៉ាងដែរ… ដាក់មុងឱ្យភ្ញៀវដែល​មកអង្គុយហូប​​បាយ​

5 ឆ្នាំ មុន

​អ្នក​ណា​​ក៏​ដោយ ​ឱ្យ​​តែ​ធ្វើ​ដំណើរ​​​ទៅ​ក្រុង​បាងកក​ ប្រទេស​ថៃ ​តាម​រថយន្ត​ឆ្លងកាត់​ច្រកព្រំដែន​ក្រុង​ប៉ោយ ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រថយន្ត​អ្នក​រត់​តាក់ស៊ី​ថៃត្រូវតែ​ឈប់​ឱ្យ​​ទទួលទាន​បាយ​ ​នៅ​អាហារ​ដ្ឋា​ន​មួយ​ពាក់​ក​ណ្តាល​​ផ្លូវ ដោយក្នុងអាហារ​ដ្ឋា​ន​នោះ​ ថៅកែ​ជា​ជនជាតិ​ថៃ…

​អ្នក​ណា​​ក៏​ដោយ ​ឱ្យ​​តែ​ធ្វើ​ដំណើរ​​​ទៅ​ក្រុង​បាងកក​ ប្រទេស​ថៃ ​តាម​រថយន្ត​ឆ្លងកាត់​ច្រកព្រំដែន​ក្រុង​ប៉ោយ
​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រថយន្ត​អ្នក​រត់​តាក់ស៊ី​ថៃត្រូវតែ​ឈប់​ឱ្យ​​ទទួលទាន​បាយ​ ​នៅ​អាហារ​ដ្ឋា​ន​មួយ​ពាក់​ក​ណ្តាល​​ផ្លូវ ដោយក្នុងអាហារ​ដ្ឋា​ន​នោះ​ ថៅកែ​ជា​ជនជាតិ​ថៃ រីឯ​ស្ត្រី​ៗ​អ្នក​បម្រើ​ភាគច្រើន​ ជាជនជាតិ​​ខ្មែរ​អាច​និយាយ​ស្តាប់​គ្នា​បាន​ សម្រាប់​អ្នក​មិន​ចេះ​ថៃ ដើម្បី​កុំម៉ង់​ម្ហូប​ទទួលទាន​បាន ។

ប៉ុន្តែ​អ្វី​ដែលចម្លែក​មិន​ធ្លាប់​ឃើញ គឺ​​ភ្ញៀវ​ទាំងឡាយ​​ពេល​​ចូលទៅ​​ទទួលទាន​បាយ​​នៅ​ហាង​​​នោះ គេ​តម្រូវ​ឱ្យ​ដាក់​មុង​​​អង្គុយ​ហូប ទោះបី​ភ្ញៀវ​នោះ​មក ជា​លក្ខណៈ​គ្រួសារ ក្មេង ចាស់ ប្រុស ស្រី ម្នាក់ឯង ឬ​ពីរ​នាក់​សង្សារ ​ក៏​ត្រូវ​តែ​ដាក់​មុង​ដែរ ។

បានជា​ហាង​មួយ​នេះ​ តម្រូវ​ដាក់​មុង​​ឱ្យ​​ភ្ញៀវ​ទទួលទាន​អាហារ ព្រោះ​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​សត្វល្អិត (​សត្វ​ម​មួ​ង​) រោម​ភ្ញៀវ​មិន​អាច​អង្គុយ​បាន​ទេ និង​ត្រូវការ​ប្រើ​កង្ហា​ល់​ច្រើន​ទៀត​ សម្រាប់​ដេញ​សត្វ​ម​មួ​ង​តូច​ៗ​ មើល​មិន​ចង់​ឃើញ​នោះ ។ នៅ​ពេល​ភ្ញៀវ​ចូល​អង្គុយ​តុ​ភ្លាម អ្នកបម្រើ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដាក់​មុងឱ្យភ្ញៀវ​បាន​ត្រឹមត្រូវ ទើប​ហុច​មី​នុយ​កុំម៉ង់​ម្ហូប​​តាម​ត្រូវការ ។

អត្ថបទសរសេរ ដោយ