បុរស​ម្នាក់​យក​កាំបិត​អារ​.​ក​ខ្លួន​ឯង​


ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​យក​កាំបិត​អារ​.​ក​ខ្លួនឯង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម​។

បុរស​ដែល​ធ្វើ​អត្តឃាត​ឈ្មោះ​ឡេ​ង ពុទ្ធា អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប បាន​យក​កាំបិត​អារ​.​ក​ខ្លួនឯង បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

បើ​តាម​របាយការណ៍​បញ្ជាក់​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​បុរស​នេះ​ធ្វើ​អត្តឃាត​អារ​.​ក​សម្លាប់​ខ្លួនឯង​គឺ​ដោយសារ​បុរស​​នេះ​មាន​ជំងឺ​វិកល​ច​រិ​ត​​។

ក្រោយ​ពី​កម្លាំង​ជំនាញ​ពិនិត្យ​រួច សព​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ