ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ម្ពុ​ជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ការ​និយាយ​ភាសារ​បារាំង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើក​ឆាក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​ធ្វើ​កិច្ច​សហប្រតិបតិការ​ពិសេស​នោះ​ការ​ប្រើប្រាស់​ភាសា​បារាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​បាន​ធ្វើ​ម្ចាស់ផ្ទះ​បើ​សិក្ខាសាលា​ស្ត​ពី ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា​បារាំង និង​ការងារ​សភា ។ សិក្ខាសាលា​សភា​ស្តី​ពី​ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា​បារាំង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​ធ្វើ​កិច្ច​សហប្រតិបតិការ​ពិសេស​នោះ​ការ​ប្រើប្រាស់​ភាសា​បារាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​បាន​ធ្វើ​ម្ចាស់ផ្ទះ​បើ​សិក្ខាសាលា​ស្ត​ពី ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា​បារាំង និង​ការងារ​សភា ។

សិក្ខាសាលា​សភា​ស្តី​ពី​ហ្វ្រ​ង់​កូ​ហ្វូ​នី ភាសា​បារាំង និង​ការងារ​សភា រៀបចំ​ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង និង​កម្មវិធី​ណូរី​យ៉ា (Noria-APF) បាន​ប្រារព្ធ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ ចាប់​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែឧសភា នេះ​នៅ​សណ្ឋាគារ Raffles Le Royal រាជធានី​ភ្នំពេញ ។

លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ថ្លែង​ថា សិក្ខាសាលា​នេះ​ក៏​មានការ​ចូលរួម​ពី​សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា វាគ្មិន​ជាតិ អន្តរជាតិ តំណាង​មក​ពី ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទីភ្នាក់ងារ​ឧត្តម​សិក្សា នៃ​ប្រទេស​ប្រើ​ភាសា​បារាំង​(AUF) អង្គការ​អន្តរជាតិ ហ្វ្រ​ង់​កូ​ហ្វូ​នី​(OIF) និង​មន្ត្រី​អគ្គ​លេខា​ធិ​-​ការដ្ឋាន​ព្រឹទ្ធសភា​-​រដ្ឋសភា ដែល​ធ្លាប់​សិក្សា​ភាសា​បារាំង​ក្នុង​គម្រោង​ជំនួយ​របស់​កម្មវិធី​ណូរី​យ៉ា (Noria) ក្នុង​គោលបំណង​លើកកម្ពស់ ការ​ប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​សភា​នេះ​ហើយ​ក៏​នឹង​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន​ដូច​ជា លំហរ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​កាលានុវត្តភាព​អន្តរជាតិ សម្រាប់​សភា​កម្ពុជា ភាសា​បារាំង វ៉ិ​ច​ទ័​រ​ការងារ​ការទូត​សភា និង​ឧបករណ៍​នៃ​ការ​ផ្លាស់​ប្តូរ ផ្នែក​សេដ្ឋកិច្ច ផ្នែក​ឧត្តម​សិក្សា និង​ផ្នែក​វប្បធម៌ កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច​រវាង​ក្រុម​ប្រទេស និយាយ​ភាសា​បារាំង និង​ប្រទេស​សមាជិក​អាស៊ាន​(ASEAN) ភាសា​បារាំង​មធ្យោបាយ​ការងា រ​សភា ភាសា​បារាំង និង​កា​រវិ​វត្ត​វិជ្ជាជីវៈ​របស់​មន្ត្រីសភា​កម្ពុជា ។

ចំណែក​លោក យូ ហុ​ក​គ្រី អនុប្រធាន​ទី​១​រដ្ឋសភា​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដោយ​យោង​លើ​សារលិខិត​របស់​លោក Jacques Krabal សមាជិក​រដ្ឋសភា​បារាំង និង​ជា​អគ្គលេខាធិការ​សភា APF ផ្ញើ​ជូន​សភា​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នោះ​គឺ «​ការ​ពង្រឹង​ការ​ប្រើប្រាស់ និង​ការ​អភិវឌ្ឍ​ភាសា​បារាំង​»​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​កម្មវត្ថុ​ចម្បង​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ ។

លោក​បន្ត​ថា គោលដៅ​ជាក់លាក់​របស់ Noria ពោល​គឺ​សំដៅ​ធ្វើ​ឱ្យ សម្រេច​នូវ​លទ្ធផល​រំពឹង​ទុក គឺ​ការ​ពង្រឹង​និង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ដំណើរការ​របស់​ការិយាល័យ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ពង្រឹង​ការ​ប្រើប្រាស់​ភាសា​បារាំង និង​បង្កើត​កម្មវិធី និង​ផ្នែក​ផ្សេង​ៗ​ដែល​ជា​ច​លករ​សម្រាប់​ជម្រុញ និង​បង្កើត​នូវ​ជំនាញ​ថ្មី​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ភាសា​បារាំង ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា អង្គ​សិក្ខាសាលា​ទាំងមូល​នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ក្នុ ង​ស្មារតី​សាមគ្គីភាព និង​ទទួល​បាន​លទ្ធផល​ល្អ​ៗ ជា​គុណប្រយោជន៍​ដល់​ការ​ពង្រឹង​សហប្រតិបត្តិការ​រវាង​សភា​និយាយ​ភាសា​បារាំង និង​សភា​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ