ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ ​B-52 ​មិន​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​កូរ៉េ​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង ​៖ ​យោង​តាម​ YONHAP ប្រភព​យោធា​មួយ​និយាយ​ថា ផ្ទុយ​​ពី​អ្វី​ដែល​បាន​គ្រោងទុក បណ្ដា​យន្តហោះ​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-52 ​នឹង​ពុំ​ចូលរួម​ក្នុង​​សមយុទ្ធ​យោធា​រួម…

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង ​៖ ​យោង​តាម​ YONHAP ប្រភព​យោធា​មួយ​និយាយ​ថា ផ្ទុយ​​ពី​អ្វី​ដែល​បាន​គ្រោងទុក បណ្ដា​យន្តហោះ​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-52 ​នឹង​ពុំ​ចូលរួម​ក្នុង​​សមយុទ្ធ​យោធា​រួម រវាង​កូរ៉េ​ខាងត្បូង ​និង​អា​មេ​រិ​ក​ឡើយ​។

ប្រភព​នេះ​បន្ត​ថា បណ្ដា​យន្តហោះ​បំបាំងកាយ F-22​ បាន​ចូលរួម​រួច​ហើយ ក្នុង​សមយុទ្ធ​ខណៈ​យន្តហោះ B-52​ នៅ​ពុំ​ទាន់​ចូលរួម​ទេ​។​ ប្រភព​ពុំ​បញ្ចេញ​ឈ្មោះ​នេះ អះអាង​ថា​បណ្ដា​យន្តហោះ B-52​ នឹង​ពុំ​ចូលរួម​ក្នុង​សមយុទ្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៥ ​ឧសភា ​ឡើយ​។​ អវត្តមាន​របស់​យន្តហោះ B-52 ​ក្នុង​សមយុទ្ធ​ក៏​អះអាង​ដែរ ​ដោយ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​។

សមយុទ្ធ​យោធា​រួម​រយៈពេល ២​ស​ប្ដា​ហ៍ ឈ្មោះ MAX THUNDER ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១១​ឧសភា ​មក​ជាមួយ​ការ​ចូលរួម​របស់​យន្តហោះ​ជិត​១០០​គ្រឿង ក្នុង​នោះ​មាន​យន្តហោះ ប្រដេញ​បំបាំងកាយ​ F-22 ព្រមទាំង​យន្តហោះ​ប្រដេញ F-15k ​និង ​f-16.​។

សមយុទ្ធ​យោធា​នេះ​ញ៉ាំ​ង​ឲ្យ​កូរ៉េ​ខាងជើង គំរាម​លុប​ចោលការ​ជួប​គ្នា​កំពូល រវាង​មេ​ដឹក​នាំ​ខ្លួន លោក​គី​ម​ ជុង​អ៊ុ​ន ​និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​ហើយ​កូរ៉េ​ខាង​ជើង​ក៏​លុប​ចោល ការ​ជួប​គ្នា​កម្រិត​ខ្ពស់​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៦ ​ឧសភា​ដែរ​។

កូរ៉េ​ខាងជើង​បង្ហាញ​ពី​ការ​ប្រឆាំង​ជា​ច្រើន​លើក ចំពោះ​ការ​ដាក់​ពង្រាយ​យន្តហោះ​យុទ្ធ​សាស្ត្រ B-52 ​ដោយ​ថា ​នោះ​ជា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​អា​មេ​រិ​ក​នៅ​ឧបទ្វីប​កូរ៉េ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ