ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកកៀរ​ទាំង​ម៉ូតូ​ទាំង​មនុស្សដួល​​ជិត​១០​ម៉ែត្រ​ហើយ បើក​រត់គេច​បាន​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង​បាន​បើក​កៀរ​ម៉ូតូ​ដឹក​ត្រី​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដឹក​ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង​បាន​បើក​កៀរ​ម៉ូតូ​ដឹក​ត្រី​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដឹក​ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

   

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MD ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១DB-​៥៧៩៣ តែ​ម្នាក់ឯង ដោយ​មាន​ដឹក​ត្រី​មួយ​កេស​យក​ទៅ​ឱ្យ​ម៉ូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង​បើក​មក​ពីក្រោយ​ស្រប​ទិស​គ្នា​បាន​បត់​ឆ្វេង​ក៏​ទៅ​កៀរ​នឹង​ម៉ូតូ​ដឹក​ត្រី​របស់​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដែរ​នោះ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ដឹក​ត្រី​នោះ​អូស​ជិត​១០​ម៉ែត្រ​បោក​ទៅ​នឹង​ថ្នល់ ចំណែក​អ្នកបើកបរ​ម៉ូតូ​ដឹក​ត្រី​បាន​រង​របួស​បែក​មុខ​បែក​មាត់ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ហើយ​ឡាំ​ប្រឺ​តា​ឥណ្ឌា​បាន​បើក​រត់គេច​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​បុរស​រង​គ្រោះ​យក​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ដឹក​ត្រី​មួយ​គ្រឿង​ខាងលើ​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ថៅកែ​របស់​គេ​យក
ត្រឡប់​ទៅ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ