ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ពិសា​ភេសជ្ជៈ​ផ្អែម​មុន​នឹង​សំរេចចិត្ដ​ពី​អ្វីមួយ

14 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​សៅ​ដា ហ្គោ​តា សហរដ្ឋអាមេរិក ស្នើ​ឱ្យ​និស្សិត​៦៥នាក់​ធ្វើការ​ជ្រើសរើស​រវាង​ការ​ទទួល​ប្រាក់តិច​ក្នុង​ ពេល​ឆាប់​ៗ និង​ការ​ទទួល​ប្រាក់​ច្រើននៅ​ថ្ងៃ​អនាគត ដោយ​និស្សិត​ប្រហែល​ពាក់កណ្ដាល​ត្រូវ​ឆ្លើយ​សំណួរ​ដោយ​មិន​បាន​ទទួលទាន​ ភេសជ្ជៈ និង​ពាក់កណ្ដាល​ទៀត​បាន ទទួលទាន​ភេសជ្ជៈ​ទឹកក្រូច​ធម្មតា ឬ​ទឹកក្រូចប្រភេទ “​ដាយ​អេ​ត​” ជា​ប្រភេទ​ទឹកក្រូច​ការពារ​មិន​ឱ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​សំរាប់​អ្នកកើត ​ជម្ងឺ​ទឹក នោមផ្អែម ។

អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​សៅ​ដា ហ្គោ​តា សហរដ្ឋអាមេរិក ស្នើ​ឱ្យ​និស្សិត​៦៥នាក់​ធ្វើការ​ជ្រើសរើស​រវាង​ការ​ទទួល​ប្រាក់តិច​ក្នុង​ពេល​ឆាប់​ៗ និង​ការ​ទទួល​ប្រាក់​ច្រើននៅ​ថ្ងៃ​អនាគត ដោយ​និស្សិត​ប្រហែល​ពាក់កណ្ដាល​ត្រូវ​ឆ្លើយ​សំណួរ​ដោយ​មិន​បាន​ទទួលទាន​ភេសជ្ជៈ និង​ពាក់កណ្ដាល​ទៀត​បាន ទទួលទាន​ភេសជ្ជៈ​ទឹកក្រូច​ធម្មតា ឬ​ទឹកក្រូចប្រភេទ “​ដាយ​អេ​ត​” ជា​ប្រភេទ​ទឹកក្រូច​ការពារ​មិន​ឱ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​សំរាប់​អ្នកកើត​ជម្ងឺ​ទឹក នោមផ្អែម ។

លោក​សៀវ ធៀន​វ៉ាង មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិកបានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួលទាន​ទឹកក្រូចបាន​១០​នាទី និស្សិត​មានការ​ចាប់អារម្មណ៍លើ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់ ដែល​នឹង​បាន​ទទួលក្នុង​ពេល​អនាគត​កាន់តែ​ច្រើន ។ លោក​សៀវ ធៀន​វ៉ាង បាន​គូសបញ្ជាក់​ថា “​ការ​មាន​ជាតិស្ករ​ក្នុង​ឈាម​ខ្ពស់នឹង​ធ្វើ​ឱ្យ​យើង​រង់ចាំ​ទទួលទាន​អាហារ (​ចាំ​ទទួលទាន​បាយ​) ក្នុង​រយៈ ពេល​យូរ​” ។
លោក​បន្ដ​ថា “​យើង​ធ្វើការ​សិក្សា​លើរឿង​នេះ ដើម្បី​តាមដាន​មើល​ថា កំរិត​ជាតិស្ករ​ក្នុង​ឈាមមិនមែន​មាន​លទ្ធផលត្រឹមតែដល់​ទ​ង្វើ​នៃ​ការ​ទទួលទាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏បាន​សំដៅ​ទៅ​លើ​ការ​សំរេចចិត្ដ​ផង​ដែរ ។ យើង​ប្រទះ​ឃើញ​ថា ការ​មាន​ជាតិ​ស្ករ​ក្នុងឈាមធ្វើ​ឱ្យ​យើង​រង់ចាំ​ទទួល​ក្នុង​រយៈពេលយូរ ដើម្បី​បាន​រង្វាន់​ដ៏​មហាសាល ។ ផ្ទុយ​ទៅ វិញក្នុង​ការ​ទទួលទាន​ទឹកក្រូច​ប្រភេទ​ដាយអេ​ត បាន​បញ្ជាក់​ថា រាង​កាយ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ថាមពល​ក្នុង​ខ្លួន ទើប​ព្យាយាមរក​វត្ថុ​ដែល​អាច​ទទួល​បាន​ភ្លាម​ៗ ហើយ​ក៏​ជាហេតុផល​ធ្វើ​ឱ្យ​និស្សិត​ដែល​ស្ម័គ្រ​ទទួលទានទឹកក្រូច​ប្រភេទ​នេះយល់​ព្រមយក​រង្វាន់​តូចតាច​កាន់តែ​ច្រើន​ដែរ​” ៕