ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​អធិការ​​ការពារ​ទិស​ដៅ​ចំណាយ​យោធា

5 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង​ ៖ ​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី អេ​ន​ហ្សឺ​ ឡា​ម័​រ​កែ​ល ​កាលពី​ថ្ងៃ​ទី​១៦​ឧសភា បានការ​ពារ​គម្រោង​របស់​រដ្ឋាភិបាល លោកស្រី​បង្កើន​ថវិកា​ការពារ​អា​ល្លឺ​ម៉​ង់​។ នៅ​មុខ​សភា…

ប្រទេស​អា​ល្លឺ​ម៉​ង​ ៖ ​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី អេ​ន​ហ្សឺ​ ឡា​ម័​រ​កែ​ល ​កាលពី​ថ្ងៃ​ទី​១៦​ឧសភា បានការ​ពារ​គម្រោង​របស់​រដ្ឋាភិបាល លោកស្រី​បង្កើន​ថវិកា​ការពារ​អា​ល្លឺ​ម៉​ង់​។

នៅ​មុខ​សភា នា​ឱកាស​ពិគ្រោះ​ពិភាក្សា​ពី​ថវិកា លោកស្រី​ម័​រ​កែ​ល ​បាន​ឆ្លើយ​តប​ចំពោះ​ការ​​រិះគន់​ទាំងឡាយ​របស់​ពួក​ប្រឆាំង​លើ​ការ​បង្កើន​សម្រាប់​ការ​ផ្គត់ផ្គង់​យោធា​ដែល​មាន​ទឹកប្រាក់​8,5​ពាន់​លាន​អឺ​រ៉ូ ប្រមាណ​ជា​45,5​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​ ហើយ​ដល់​41,5​ពាន់​លាន​អឺ​រ៉ូ​ ក្នុង​ឆ្នាំ​២០១៩​។

ដោយ​ចង់​និយាយ​សំដៅ​ដល់​ការ​ទាមទារ​នានា ចាប់តាំងពី​យូរ​មក​ហើយ​របស់​កងទ័ព​អា​ល្លឺ​ម៉​ង់ លោកស្រី​ម័​រ​កែ​ល​ថ្លែង​ថា ​នោះ​ពុំ​មែន​ជា​ការ​ចូល​ប្រឡូក ក្នុង​ការ​ប្រកួតប្រជែង​គ្រឿង​​សព្វាវុធ​ឡើយ ក៏​ប៉ុន្តែ​គ្រាន់តែ​ដើម្បី​ធានា​ដល់​សុ​ក្រិត​ភាព នៃ​ឧបករណ៍​យោធា​ប៉ុណ្ណោះ​។ ​លោកស្រី​បន្ត​ថា ក្រោយ​ព័ត៌មាន​ផ្ទួន​ៗ​លើ​ស្ថានភាព​អាក្រក់ របស់​កង​ទ័​ប​អា​ល្លឺ​ម៉​ង់ ក្រុង​ប៊ែ​រ​ឡាំង​ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ផ្ដល់​ឲ្យ​កងទ័ព​ខ្លួន នូវ​បណ្ដា​ឧបករណ៍​និង​សម្ភារ​ទំនើប​ៗ​ ដើម្បី​ធានា​ឲ្យ​គេ​អាច​បំពេញ​បាន​ល្អ​បណ្ដា​បេស​កម្ម​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ