ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsene Wenger គាស់កកាយ​រឿង Manu ដណ្តើម​បាន Ronaldo មុន Arsenal

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​បកស្រាយ​ពី​មូលហេតុ​ដែល Ronaldo…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​បកស្រាយ​ពី​មូលហេតុ​ដែល Ronaldo ត្រូវ​បាន Manchester United ដណ្តើម​បាន​មុន Arsenal ។ លោក​បាន​ប្រាប់​ថា ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់​នឹង​ប្រែប្រួល​យ៉ាង​ខ្លាំង ប្រសិន​បើ Ronaldo មិន​ត្រូវ​បាន Man Utd ឆក់​យក​ពី Arsenal ទេ​នោះ ។

ម្ចាស់​ពាន Ballon d’Or ៥​ដង​រូប​នេះ​ដើម​ឡើយ​ចូល​លេង​នៅ Manchester United នៅ​ឆ្នាំ​២០០៣ ដែល​នៅ​ទីនោះ​រូបគេ​ត្រូវ​បាន​គេ​ស្គាល់​ជា​កីឡាករ​ខ្លាំង​ជាងគេ​លើ​លោក ។ តែ​តើ​វា​អាច​នឹង​ខុស​គ្នា​ទេ ប្រសិនបើ Ronaldo ចូល​លេង​ឲ្យ Arsenal​? នេះ​ក៏​ព្រោះថា Arsenal និង Ronaldo ពេល​នោះ គឺ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ណាស់ ដល់​ថ្នាក់​ថា Ronaldo នាំ​ម្តា​យមក​លេង​ទៀត​ផង ។ នេះ​បើ​តាម​សម្តី​របស់​លោក Wenger ។

លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ក្លិប​កាំភ្លើង​ធំ​របស់​លោក​មិន​អាច​យក Ronaldo បាន​ពេល​នោះ គឺ​មក​ពី​ដំណើរការ​នៃ​ការ​ទិញ​យក Ronaldo យូរ​ពេក ។ ម្យ៉ាងវិញទៀត ខ្លួន​មិន​មាន​លុយ​គ្រប់គ្រាន់​ក្នុង​ការ​ជះ​ដូច Man Utd ។ កាលនោះ Arsenal ឲ្យ​ថ្លៃ​ត្រឹម ៤.៥​លាន​ផោន ខណៈ​ដែល Man Utd ហ៊ាន​ជះ​ដល់​ទៅ​១២​លាន​ផោន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ខ្លួន​១២​លាន​ផោន​របស់ Ronaldo កាលនោះ ត្រូវ​បានហក់​ឡើងថ្លៃ​ពេល​ចាកចេញ​ទៅ Real Madrid ដល់​ទៅ​៨០​លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ