ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថាបើ Neymar ទៅ Real Madrid ច្បាស់​ជា​អាសន្ន​ធំ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​បញ្ចេញយោបល់​យ៉ាង​ជាក់លាក់​មួយ​ថា ការ​ចាកចេញ​របស់ Neymar…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​បញ្ចេញយោបល់​យ៉ាង​ជាក់លាក់​មួយ​ថា ការ​ចាកចេញ​របស់ Neymar ទៅ​កាន់ Real Madrid មិនមែន​ជា​រឿង​ល្អ​ទេ ។

កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​មួយ​រូប​នេះ​ប្រាប់​ទៅ​កាន់ TyC Sports ថា «​វា​នឹង​មិនល្អ​ទេ ព្រោះថា Neymar មាន​ន័យ​ណាស់​សម្រាប់ Barcelona ។ នៅ​ទី​នេះ​រូបគេ​បាន​ឈ្នះ​ពាន​ជា​ច្រើន​រួម​មាន Champions League និង LaLiga ជាដើម ។ វា​ពិតជា​គួរ​ឲ្យ​ខឹង​ណាស់​សម្រាប់​គ្រប់​គ្នា ប្រសិនបើ Neymar ទៅ​ចូល​ដៃ​ជាមួយ Real Madrid (​គូប្រជែង​ធំ​របស់ Barca) ។ ប្រសិនបើ Neymar ទៅ​លេង​ឲ្យ Real Madrid ប្រាកដ​ណាស់​គឺថា ក្លិប​នោះ​នឹង​កាន់តែ​ប្រសើរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar នា​ពេល​ថ្មី​នេះ​បាន​បង្ហើប​អារម្មណ៍​ពិត​របស់​ខ្លួន​ថា ពិតជា​ធុញ​ណាស់ សម្រាប់​ពាក្យ​ថា​ខ្លួន​ចាកចេញ​ទៅ​លេង​ឲ្យ​ក្លិប​នេះ​ក្លិប​នោះ ព្រោះ​អ្វី​ដែល​ខ្លួន​កំពុង​ផ្តោត​ពេល​នេះ​គឺ World Cup ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ