ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា ដួល​បោក​ក្បាល​ម្នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឱ្យ​បុរស​ម្នាក់​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦​ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សែ​សិន…

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឱ្យ​បុរស​ម្នាក់​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦​ ខែឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុ​ងា​សិរី​សោភ័ណ  ។

តាម​ប្រ​ភ​ព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា  ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ ម្នាក់​ឈ្មោះ​សឿ​ន ចំណាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បើកបរ​ម៉ូតូ​ម៉ាក​ឆា​លី ពណ៌​ស សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ​ភឿន ចំរើន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា
​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១A-០៤៣០ រង​របួសស្រាល​។

 សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​ឆា​លី​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង លុះ​​ដល់​ចំណុច​កើតហេតុ​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាកហុង​ដា​​ឌ្រី​ម ​ពណ៌​ខ្មៅ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឆា​លី​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​បើក​បរ​ម៉ូតូ​ហុងដា​ឌ្រី​ម ​របួសស្រាល ។

ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ