ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​រថយន្ត​ហើយ​រក​វ៉ៃ​អ្នក​បើករថយន្ត​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​បើក​បញ្ច្រាសទិស​បាន​បុក​រថយន្ត​កំពុង​តែ​បើក​ឆ្លង​ស្តុ​ប បណ្តាល​អោយ​ម៉ូតូ​ដួល​នៅ​ពីមុខ​រថយន្ត ហើយ​រក​វាយ​អ្នក​បើករថយន្ត​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៦៣​កែង​ផ្លូវ​ព្រះ​សីហ​នុ នៅ​ចំណុច​ស្តុ​ប​ត្រសក់ផ្អែម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​បើក​បញ្ច្រាសទិស​បាន​បុក​រថយន្ត​កំពុង​តែ​បើក​ឆ្លង​ស្តុ​ប បណ្តាល​អោយ​ម៉ូតូ​ដួល​នៅ​ពីមុខ​រថយន្ត ហើយ​រក​វាយ​អ្នក​បើករថយន្ត​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៦៣​កែង​ផ្លូវ​ព្រះ​សីហ​នុ នៅ​ចំណុច​ស្តុ​ប​ត្រសក់ផ្អែម ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ បើកបរ​តាម​បណ្តោយ​ផ្លូវ​៦៣ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​គោលបំណង​បើក​ឆ្លង​ស្តុ​ប​ទៅ​ត្រង់ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ឈាម​ជ្រូក ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង
​(​ជិះ​បញ្ច្រាសទិស​) ​បើក​យ៉ាង​លឿនបាន​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​អោយ​ដួល​កៀប​ជាប់​ម៉ូតូ​នៅ​ពីមុខ​រថយន្ត ។ ភ្លាម​ៗ​នោះ​អ្នក​ជិះ​ម៉ូតូ​ចង់​បើក​រត់គេច​ខ្លួន​តែ​ត្រូវ​ម្ចាស់​រថយន្ត​តាម​ឃាត់​យក​ម៉ូតូ​មក​ដាក់​​កន្លែង​កើតហេតុ​វិញ​ដើម្បី​ដោះស្រាយ ស្រាប់តែ​អ្នក​បើក​ម៉ូតូ​យក​មួក​សុវត្ថិភាព​រក​វាយ​អ្នក​បើករថយន្ត​ទៀត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ តែ​អ្នក​បើក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នៅ​តែ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ រីឯ​រថយន្ត​បា​ឡែ​ន​វិញ​ខូចខាត​ក្រ​ពិត​កាង​មុខ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ