ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ម្នាក់ និង​មួយទៀត​ធ្លាក់​ប្រឡាយ​លិច​រថយន្ត​បាត់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ A ត្រង់​ចំណុច​ខាងកើត​ស្ពាន​ក្រចាប​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ…

ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​កកកុញ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ A ត្រង់​ចំណុច​ខាងកើត​ស្ពាន​ក្រចាប​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រចាប​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ឧសភា​នេះ ។

ហេតុ​ការ​ណ៌​នេះ​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ស្រេង សុខ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពាន​រោង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក និង​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​អូស​ជាង​៥​ម៉ែត្រ ។

ទាក់ទិន និង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង ១I- ០១៤១ ធ្វើ​ដំណើរ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​រេ​ចង្កូត​ឆ្លងថ្នល់ ចូល​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​បៃតងចាស់ ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។ ចំណែក​រថយន្ត​សាំ​យ៉ុ​ង​ដោយសារ​ខំប្រឹង​គេច ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​លិច​រថយន្ត​បាត់ មើលឃើញ​តែ​ដំបូល ហើយ​អ្នក​បើករថយន្ត​បាន​លូន​ចេញពី​រថយន្ត​ហែល​ទឹក​ឡើងគោក និង​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ចាត់​ទុក​ថា ជា​សំណាង​មួយ​ហើយ​ដែល​រថយន្ត​សាំ​យ៉ុ​ង​នោះ​គ្មាន​អ្នកដំណើរ​ជិះ គឺ​មាន​តែ​អ្នកបើកបរ​ម្នាក់ បើសិនជា​មាន​អ្នកដំណើរ​ច្រើន​នាក់​ជិះ​ក្នុង​រថយន្ត​នោះ​វិញ ច្បាស់​ជា​មាន​អ្នក​ស្លាប់ និង​របួស​ច្រើន​ជាក់​ជា​មិន​ខាន​ព្រោះ​រថយន្ត​ធ្លាក់​ពី​ផ្លូវ​ចូល​ប្រឡាយ​លិច​បាត់​ឃើញ​តែ​ដំបូល​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ប្រមាណ​ជា​១៥​នាទី សមត្ថកិច្ច​បាន​ទៅ​កន្លែង​កើតហេតុ​ជួយ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ និង​បាន​ទាក់ទង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ​ទៅ​ទទួលយក​សព​ត្រឡប់​ទៅ​ផ្ទះ និង​បាន​ស្ទូច​យក​រថយន្ត​ពី​ក្នុង​ប្រឡាយ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ