ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​ឡេ​ការពារកម្តៅ​ព្រះអាទិត្យ​លើ​ស្បែក​កុមារ

5 ឆ្នាំ មុន

អ្នកជំនាញ​ខាង​ជំងឺមហារីក​បាន​ឲ្យ​ដឹង​ថា ពន្លឺព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​កុមារ តូច​ៗ និង​យុវវ័យ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ដែល​អាច​ស្លាប់​បាន ដូច្នេះ​ឪពុក​ម្តាយ​ត្រូវ​តែ​ការពារ​ក្មេង​ៗ​ទាំងនេះ​ពី​ពន្លឺព្រះអាទិត្យ និង​បង្រៀន​ពួក​គេ​អំពី​សុវត្ថិភាព​នៃ​ការ​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ​ខាងក្រៅ​ផ្ទះ ។ វេជ្ជបណ្ឌិត Alberto Pappo…

អ្នកជំនាញ​ខាង​ជំងឺមហារីក​បាន​ឲ្យ​ដឹង​ថា ពន្លឺព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​កុមារ តូច​ៗ និង​យុវវ័យ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​ស្បែក​ដែល​អាច​ស្លាប់​បាន ដូច្នេះ​ឪពុក​ម្តាយ​ត្រូវ​តែ​ការពារ​ក្មេង​ៗ​ទាំងនេះ​ពី​ពន្លឺព្រះអាទិត្យ និង​បង្រៀន​ពួក​គេ​អំពី​សុវត្ថិភាព​នៃ​ការ​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ​ខាងក្រៅ​ផ្ទះ ។

វេជ្ជបណ្ឌិត Alberto Pappo ប្រធាន​នៃ​ការ​បែក​ចែក​សុំ​សាច់​រឹង​នៅ​ឯ St. Jude Children’s Research Hospital ក្នុង​ទីក្រុង Memphis, Tenn បាន​ឲ្យ​ដឹង​ថា ចូរ​កុំ​យល់​ថា ក្មេង​ៗ​មិន​អាច​កើត​ជំងឺមហារីក​ស្បែក​ដោយសារ​តែ​ពួក​គេ​នៅ​ក្មេង​ឲ្យ​សោះ ។ វា​មិន​ដូច​គ្នា​នឹង​ជំងឺមហារីក​ផ្សេង​ឡើយ មហារីក​ស្បែក​ប្រភេទ Melanoma ដែល​យើង​ឃើញ​ភាគច្រើន​កើតឡើង​លើ​មនុស្ស​វ័យ​ជំទង់ ក៏​អាច​កើតឡើង​លើ​មនុស្ស​ពេញវ័យ​ដូច​គ្នា​ដែរ។

ថ្វីបើ​វា​ជា​ករណី​កម្រ​ក៏​ដោយ តែ​ជំងឺមហារីក​ស្បែក Melanoma គឺជា​ប្រភេទ​ជំងឺមហារីក​ស្បែក​ដែល​កើតឡើង​ញឹកញាប់​បំផុត​លើ​អ្នកជំងឺ​វ័យក្មេង ហើយ​ភាគច្រើន​គឺ​យុវវ័យ​តែ​ម្តង​។ ក្មេង​ៗ​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​ពី​ការ​បំផ្លាញ​ខ្លាំង​របស់​ពន្លឺព្រះអាទិត្យ​ទេ ដូច្នេះ​ឪពុក​ម្តាយ​គួរតែ​ចាប់ផ្តើម​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ឲ្យ​បាន​លឿន​សម្រាប់​ពួក​គេ និង​ធ្វើ​ឲ្យ​រឿង​នេះ​ក្លាយទៅជា​ទម្លាប់​ពេញ​មួយ​ជីវិត​តែ​ម្តង​ទៅ ។

នៅ​សហរដ្ឋអាមេរិក មាន​ករណី​ជំងឺមហារីក Melanoma ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថ្មី​ប្រហែល​៧៦៧០០​ករណី​ជា​រៀង​រាល់​ឆ្នាំ ។ មហារីក​ស្បែក Melanoma ភាគច្រើន​កើតឡើង​លើ​មនុស្ស​ស្បែក​ស​តែ​ម្តង ។ ប្រហែល​៧​ភាគរយ​នៃ​ជំងឺមហារីក​ជា​ច្រើន​លើ​មនុស្ស​វ័យក្មេង​អាយុ​ពី​១៥​ទៅ​១៩​ឆ្នាំ គឺជា​មហារីក​ស្បែក​ប្រភេទ Melanoma​។

ឪពុក​ម្តាយ​គួរតែ​តាមដាន​កូន​របស់​ខ្លួន ជា​ពិសេស​រោគ​សញ្ញា​ដូច​ជា​៖ ប្រជ្រុយ​ដែល​មានការ​ប្រែប្រួល​ច្រើន ប្រជ្រុយ​ដែល​ដុះ​ច្រើន ឬ​មិន​បាត់​ទៅ​វិញ ប្រជ្រុយ​ដែល​មាន​រាង​ចម្លែក ឬ​ធំដុំ​ដែល​ក្រហម ឬ​ស្លេក ប្រជ្រុយ ឬ​ដុំ​ដែល​រមាស់ ឬ​ហូរ​ឈាម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ