ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​រ៉ឺ​ម៉ក​ម៉ូតូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កង​រា​អាវុធហត្ថ​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ​ចំណែក​​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​រង​បួស​ស្រាល បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កង​រា​អាវុធហត្ថ​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ​ចំណែក​​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​រង​បួស​ស្រាល បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ព​ណ៌ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ ។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​ព​ណ៌​ក្រហម អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញរ៉ឺ​ម៉ក​ម៉ូតូ​មួយគ្រឿង​ចត​នៅ​តាម​ផ្លូវ​​មុខ​ផ្សារ​ជ​​ម្ពូ​វ័នដើម្បី​រង់ចាំ​ម៉ូយ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​រេ​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉កម៉ូតូ​​ត្រូវ​បានរ៉ឺ​ម៉ក​ម៉ូតូ​សង្កត់ពីលើ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ឡើយ គ្រាន់តែ​ខូចខាត​រ៉ឺ​ម៉ក​ម៉ូតូ​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ​ដែរ មាន​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​ជួយ​លើក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​សង្កត់​នោះ ហើយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូ​តូ​បាន​រត់​ដេញ​តាម​រថយន្ត​បង្ក​ពីក្រោយ ទើប​រថយន្ត​បាន​ឈប់​ហើយ​ដោះស្រាយ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​បង្ក​បាន​សុំ​សម្របសម្រួល​គ្នា​ជាមួយ​ភាគី​រ៉ឺ​ម៉ក​ម៉ូតូ​រង​គ្រោះ ដោយ​ខាង​រថយន្ត​បង្ក​ចេញថ្លៃ​ព្យាបាល និង​ថ្លៃ​ជួសជុល​រ៉ឺ​ម៉ក​ចំនួន​៣០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ