ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា តើ​រថយន្ត​អគ្គិសនី​ណា​មាន​ទំហំ​ធំ​ជាងគេ ?

5 ឆ្នាំ មុន

រថយន្ត​ដឹក​ធ្យូងថ្ម​ម៉ាក Komatsu នៅ​ប្រទេស​ស្វ៊ី​ស គឺជា​រថយន្ត​ប្រើប្រាស់​កម្លាំង​អគ្គិសនី ដែល​មាន​ទំហំ​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។ យោង​តាម​លោក Green Matters ឲ្យ​ដឹង​ថា…

រថយន្ត​ដឹក​ធ្យូងថ្ម​ម៉ាក Komatsu នៅ​ប្រទេស​ស្វ៊ី​ស គឺជា​រថយន្ត​ប្រើប្រាស់​កម្លាំង​អគ្គិសនី ដែល​មាន​ទំហំ​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។

យោង​តាម​លោក Green Matters ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ធ្យូងថ្ម Komatsu មាន​ទម្ងន់​ជិត​៥០​តោន ជាមួយនឹង​អង្កត់ផ្ចិត​កង់​២​ម៉ែត្រ ដែល​អាច​ផ្ទុក​បាន​រហូត​ដល់​៦៥​តោន ។ បន្ទះ​ថាមពល​អា​គុយ​មាន​កម្លាំង​ដល់​ជាង​៧០០​គីឡូវ៉ាត់ ដែល​មាន​ទម្ងន់​៤,៥​តោន ។ វា​អាច​យក​ទៅ​ប្រៀបធៀប​នឹង​កម្លាំង​អា​គុយ​របស់​រថយន្ត Tesla Model S បាន​ដល់​ទៅ​៨​គ្រឿង ។

រថយន្ត​នេះ​បាន​ប្រើប្រាស់​គំរូ​ចាស់​របស់​ម៉ូ​ឌែ​ល​មុន (Komatsu HD 605-7) ដែល​គ្រាន់​តែ​ជំនួស​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដោយ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​វិញ ។ គេ​ប្រើប្រាស់​វា​សម្រាប់​ការ​ដឹក​ជញ្ជូន​ធ្យូងថ្ម​ពី​ប្រភព​ដើម​ទៅ​កាន់​រោងចក្រ ។ ការ​ធ្វើ​ដំណើរ​ទៅ​មក​ជា​មធ្យម គឺ​២០​ជើង​ក្នុង​១​ថ្ងៃ ។

ជាមួយនឹង​សេចក្តី​លម្អិត​ពី​រថយន្ត​នេះ គេ​សរសេរ​ថា វា​អាច​ឡើង​ចំណោត​បាន ទោះ​បីជា​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ពិបាក​យ៉ាងណា​ក៏​ដោយ ។ ការ​ឡើង​បែប​នេះ គឺ​ត្រូវការ​ប្រើប្រាស់​កម្លាំង​អគ្គិសនី​៣.០០០​អំពែ ។ វា​អាច​បង្កើត​កម្លាំង​មក​ស្តុក​ក្នុង​អា​គុយ​វិញ​នៅ​ពេល​ចុះ​ចំណោត ។ ដូចនេះ ការ​ប្រើប្រាស់​រថយន្ត Komatsu ពិតជា​ផ្តល់​ផល​ចំណេញ​ច្រើន​មែន ។

រថយន្ត Komatsu ប្រភេទ​អគ្គិសនី​នេះ គឺជា​ស្នាដៃ​របស់ Ciments Vigier SA ជា​ក្រុម​ហ៊ុន​​ផលិត​ស៊ីម៉ងត៍​នៅ​ទីក្រុង Biel ប្រទេស​ស្វ៊ី​ស ។

យោង​តាម​វែ​ប​សាយ Phys.org គម្រោង​នេះ​គាំទ្រ​ដោយ​ការិយាល័យ​សហព័ន្ធ​ថាមពល ជាមួយ​ក្រុមហ៊ុន​ជំនាញ​ផ្តល់​ប្រាក់​កម្ចី​លើ​រថយន្ត​អគ្គិសនី និង​វាយតម្លៃ​សុវត្ថិភាព ។

អ្នកចូលរួម​ម្នាក់​ទៀត គឺ​លោក Marcel Held ជា​អ្នកជំនាញ​ខាង​អា​គុយ​ផ្ទុក​អគ្គិសនី ប្រចាំ​ការិយាល័យ​សហព័ន្ធ​ស្វ៊ី​ស ។

គេ​នៅ​មិន​ទាន់​បង្ហើប​ពី​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ខ្នាត​យក្ស​នេះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​​ការ​ប៉ាន់ស្មាន វា​អាច​មាន​តម្លៃ​ដល់​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ