ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ឈរ​យំ​តោង​បង្កាន់ដៃស្ពាន​បំរុង​លោតទឹក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​គ្រួ​សារបាន​សម្រេច​បាន​ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​គ្រួ​សារបាន​សម្រេច​បាន​ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ស្ត្រី​ដែល​បំរុង​លោតទឹក​សម្លាប់​ខ្លួន​ឈ្មោះ​បូ​រី អូ​ណា​រី អាយុ​៣៣​ឆ្នាំ មានមុខ​របរ​បំរើ​ការ​នៅ​ក្នុង​ហាង​មួយ​កន្លែង ស្នាក់​នៅ​ម្តុំ​បឹង​កក់ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​ខាងលើ​បាន​ខ្ចី​ទូរស័ព្ទ​របស់​ប្អូនប្រុស​ជីដូនមួយ​យក​តេ ហើយ​ត្រូវ​ប្អូនប្រុស​រូប​នោះ​ស្តីបន្ទោស​ស្រែក​គំហក ធ្វើ​ឲ្យ​ស្ត្រី​ខាងលើ​នោះ​ខឹង​បាន​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វារ​បាន​ចុះ​ពីលើ​ម៉ូតូឌុប​ទៅ​ឈរ​តោង​បង្កាន់ដៃស្ពាន​យំ​ខ្សឹល​​ខ្សួល​បម្រុង​នឹង​លោតទឹក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប្រចាំការ​នៅ​គល់​ស្ពាន​មក​​ជួយ​ឃាត់​។

ខណៈ​ពេល​សមត្ថកិច្ច​បាន​មក​ដល់​ឃើញ​ស្ត្រី​ខាងលើ​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​នោះ បាន​និយាយ​លួងលោម​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង ទើប​ស្ត្រី​រូប​នោះ​ព្រម​តាម​សមត្ថកិច្ច​ហើយ​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ