ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត… ម៉ូតូ១គ្រឿងចោរស៊ីផុយនៅ​មុខផ្សារមោង​ចាស់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា ជន​មិន​ស្គាល់​មុខ​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទាំង​ព្រលឹម​អុល នៅ​ច​ំណុច​ផ្សារមោង​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​មោង ឃំ​ុ​មោង ស្រុក​មោងប្ញ​ស្សី កាលពី​​ម៉ោង​៥ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា ជន​មិន​ស្គាល់​មុខ​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទាំង​ព្រលឹម​អុល នៅ​ច​ំណុច​ផ្សារមោង​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​មោង ឃំ​ុ​មោង ស្រុក​មោងប្ញ​ស្សី កាលពី​​ម៉ោង​៥ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ឧសភា នេះ ខណៈ​​ម្ចាស់់​ដើរ​ចូល​ក្នុង​ផ្សារ​។

បើ​តាម​សមត្ថកិច្ច​ថា ម៉ូតូ​នោះ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង​1AA-7927 ដែល​ម្ចាស់​ឈ្មោះ​ហៃ​ប៑​ុ​ន ចាន់​រ៉ា​នី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃំ​ុ​មោង ស្រុក​​មោងប្ញស្សី​ ។ ម៉ូតូ​ត្រូវ​ចោរ​កាច់​សោ​.​ក​លួច​យក ខណៈ​ពេល​ម្ចាស់​ចូល​ផ្សារ​ទិញ​អីវ៉ា​ន់ បាន​ទុក​ម៉ូតូ​ចោល​​មិន​បាន​ផ្ញើ​គេទេ​ ទើបត្រូវ​ចោរលួច​ លុះ​ម្ចាស់​ចេញពី​ផ្សារ​វិញ​បាត់​ម៉ូតូ​ ក៏​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម រីឯ​ចោរ​បាន​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

មានការ​កត់សម្គាល់​ផង​ដែរ​ថា ជាង​មួយ​ខែ​កន្លង​ទៅ​នេះ​ សកម្មភាព​កាច់​សោ​លួច​យក​ម៉ូតូ​ ហាក់​មានការ​ស្ងប់ស្ងាត់​បន្តិច ប៉ុន្តែ​ហាក់​កម្រើក​ខ្លាំង​នៅ​តាម​បណ្ដា​ស្រុក​មួយ​​ចំនួន នៅ​ក្នុង​ខេត្តបាត់ដំបង​ ។ កន្លង​មក​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប ​និង​ចាប់ខ្លួន​ជន​ដៃដល់​បាន​មួយ​ចំនួន​ផង​ដែរ តែ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​តែ​ត្រូវ​ចោរលួច​ជា​បន្តបន្ទាប់ ​នៅ​តាម​ទីប្រជុំជន​នានា ​។

ដូច្នេះ​ ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទុកដាក់​យានយន្ត​របស់​ខ្លួន ​។

អត្ថបទសរសេរ ដោយ