ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រជាពលរដ្ឋ មន្ត្រីរាជការ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ អនុប្រធាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ អនុប្រធាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ការពារ​អាយុ ជីវិត​ខ្លួន​យើង និង​ក្រុម​គ្រួសារ​។ សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ក្នុង​ការ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​នៅ​មុខ​ផ្សារ​ពង្រ ក្នុងភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។ លោក បាន​បញ្ជាក់​ថា ការ​ចុះ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ទី​នេះ​គឺ ទី​១ ដើម្បី​ចូលរួម​អបអរសាទរ ព្រះរាជ​ពិធី បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្ដេច​នរោត្តម​សីហ​មុនី ព្រះ​ជន្ម​៦៥​ព្រះ​វស្សា យាង​ចូល​៦៦​ព្រះ​វស្សា និង​ទី​២​គឺ ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឲ្យ​បងប្អូន​យល់​កាន់តែ​ច្បាស់ ពី​ស្លាក​សញ្ញា​ចរាចរណ៍ ដោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឆើ្ល​យ​នូវ​សំណួរ​៣​សំណួរ ដើម្បី​ទទួល​បាន​មួក​សុវត្ថិភាព​១ ដោយ​ឥត​គិតថ្លៃ ជា​ជាង​កាល​លើក​មុន ផាកពិន័យ​១៥.០០០​រៀល ហើយ​ឲ្យ​មួក​នោះ​ទេ​។

ជីវិត​មនុស្ស​យើង​មាន​តម្លៃ​ខ្លាំង​ណាស់ មិនមែន​ដាក់​លក់​តាម​ទីផ្សារ​នោះ​ទេ ហេតុនេះ​ហើយ​សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដោយ​អ្នក​ជិះ​ម៉ូតូ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព ចំណែក​បើកបរ​រ​យន្ត​ត្រូវ​តែ​ដាក់​ខ្សែក្រវាត់ និង​ត្រូវ​ប្រកាន់​ស្ដាំ​ជា​និច្ច​។ កំណើន​នៃ​ការ​ធ្វើ​ចរាចរណ៍ នៅ​លើ​ដងផ្លូវ​កាន់តែ​ច្រើន​ឡើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហេតុនេះ​កត្តា គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា ប្រឈម​បំផុត ហេតុនេះ​សូម​បងប្អូន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន​ខ្ពស់​។

ម្យ៉ាងវិញទៀត នៅ​ពេល​បើកបរ សូម​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ដូច​ជា ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង មិន​ត្រូវ​បើកបរ​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងោកងុយ​ជាដើម​។ តាម​ការ​បញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ក្នុង​ថ្ងៃ​ចុះ​ពង្រឹង​ច្បាប់​ចរាច​ណ៍​នៅ​ចំណុច​មុខ​ផ្សារ​ពង្រ គឺ​បាន​ចែក​មួក​សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ ចំនួន​៥០​មួក ហើយ​នេះ​ក៏​ជា​ការ​អនុវត្ត​ពង្រឹង​សុវត្ថិភាព​លើក​ទី​១១​ផង​ដែរ បន្ទាប់​ពី​លើក​ទី​១០ ធ្វើ​នៅ​ចំណុច​ចំណត​បេន​រថយន្ត​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង ដោយ​បាន​ចែក​មួក​ចំនួន​៦៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ