ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ចោរលួច​រថយន្ត​២នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ អ្នកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរលួច​រថយន្ត​ពី​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង​ដាក់​ពន្ធនាគារ…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ អ្នកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចោរលួច​រថយន្ត​ពី​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង​ដាក់​ពន្ធនាគារ
បណ្តោះអាសន្ន​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​កុ​ច ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​កំណត់​ផ្តន្ទាទោស​ពី​បី​(៣)​ឆ្នាំ ទៅ​ដប់​(១០)​ឆ្នាំ​។

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ​រិ​ទ្ធ ធា​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ទី​២-​ឈ្មោះ រ៉ា ប៊ុ​ន​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំណែក​ម្ចាស់​រថយន្ត​​ឈ្មោះ​វណ្ណ សុភ​ក្ត័ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ម្ចាស់​រថយន្ត​​បាន​ទុក​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ រួច​ក៏​ទៅ​ខេត្តព្រៃវែង ជិះ​រថយន្ត​ផ្សេង លុះដល់​វេលា​​កើតហេតុ​បងប្អូន​ម្ចាស់​រថយន្ត​បាន​​ទូរ​សព្ទ័​ប្រាប់​​ថា រថយន្ត​បង​បាត់​ហើយ​ ពេល​នោះ​​ម្ចាស់​រថយន្ត​បាន​ទូរ​សព្ទ័​ទៅ​ក្រុមហ៊ុន​ឆែក​GPS​មើល ឃើញ​រថយន្ត​នៅ​រង្វង់​មូល​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រួច​​ម្ចាស់​រថយន្ត​​បាន​ប្តឹង​សមត្ថ​កិ​ច្ទ​នៅ​ទីនោះ​ឃាត់​រថយន្ត​ និង​ឃាត់​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ខាងលើ នៅ​ចំណុច​ផ្ទះ​លក់​បាយ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដព្រៃវែង ។

វត្ថុ​តាង​រួម​មាន​រថយន្ដ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ២A-១០៣០ (​ក្លែងក្លាយ​) មួយ​គ្រឿង សោរ​អក្ស​អិ​ល ដែក​ចុង​ស្រួច​សម្រាប់​កាច់​សោ​រថយន្ដ​មួយ ទូរស័ព្ទ​ណូ​គាអិន​ចុច​ពិល​ចំនួន​២​គ្រឿង នាឡិកាពណ៌​ខ្មៅ មួយ​គ្រឿង ចិញ្ចៀន​លោហៈធាតុ​ពណ៌​លឿង​មួយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ