ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​បាន​ចេញដំណើរ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

Kubota ដែល​ជា​អ្នក​នាំមុខ​គេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​នៅ​កម្ពុជា ក៏​ដូច​ជា​ទូ​ទាំង​តំបន់​អាស៊ាន​តែងតែបាន​រៀបចំ​មហា​ព្រឹត្តិការណ៍ ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ របស់​ខ្លួន​។ នេះ​គឺជា​ឆ្នាំ​ទី​៥ ហើយ​រឹតតែ​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត នៅ​ក្នុងឆ្នាំនេះ…

Kubota ដែល​ជា​អ្នក​នាំមុខ​គេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​នៅ​កម្ពុជា ក៏​ដូច​ជា​ទូ​ទាំង​តំបន់​អាស៊ាន​តែងតែបាន​រៀបចំ​មហា​ព្រឹត្តិការណ៍ ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ របស់​ខ្លួន​។ នេះ​គឺជា​ឆ្នាំ​ទី​៥ ហើយ​រឹតតែ​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត នៅ​ក្នុងឆ្នាំនេះ គូ​បូ​តា បាន​ពង្រីក​ព្រឹត្តិការណ៍​នេះ​រហូត​ដល់​ទៅ​ចំនួន​៨​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ពិសេស​ជាង​នេះ​ទៅ​ទៀត គូ​បូ​តា​ក៏​បាន​នាំ​មក​នូវ​កម្មវិធី​ការ​ប្រកួត​ប្រដាល់​គុណ​ខ្មែរ​ដ៏​ជក់ចិត្ត​សំរាប់​បងប្អូន​ប្រជា​កសិករ​ទស្សនា​កំសាន្ត​នៅ​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៏​នេះ​ផង​ដែរ​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១០ ឧសភា ២០១៨ ព្រឹ​ត្ត​ការ​ណ៏​ទី​១ (​ក្នុង​ចំ​ណោ​ច​៨​ព្រឹ​ត្ត​ការ​ណ៏​) នៃ ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា នៅ​ក្នុងឆ្នាំនេះ​បាន​រៀបចំ​នៅ​ខេត្តតាកែវ​។ លោក ឆា​លើ​ម​ឆៃ គិត​ទិ​បាន់​ថន តំណាង ស្យាម គូ​បូ​តា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​នៅ​ខេត្តតាកែវ​នេះ​ថា «​នេះ​គឺជា​ការ​តាំងពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​ដ៏​អស្ចារ្យ​បំផុត ដើម្បី​បង្ហាញ​ពី​ការ​ធ្វើ​ការងារ​ជាក់ស្តែង​របស់​ផលិតផល​គូ​បូ​តា​ថ្មី​ៗ និង​ទទួលយក​បទ​ពិសោធន៍​ដែល​បញ្ជាក់​ពី​ភាព​ខ្លាំង ធន់ និង​សន្សំ​សំចៃ​ប្រេង​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT និង ផលិតផល​គូ​បូ​តា​ថ្មី​ៗ​ផ្សេង​ទៀត និង​ចូលរួម​ហ៊ោកញ្ជ្រៀវ​ជាមួយ​កម្មវិធី​ការ​ប្រកួត​ប្រដាល់​គុណ​ខ្មែរ​ដ៏​ជក់ចិត្ត​ផង​ដែរ​។

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​ទទួល​បានការ​ចូលរួម​យ៉ាក់​កកកុញ​ពី​សំណាក់​ប្រជា​កសិករ​ពី​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ពួក​គាត់​រីករាយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ពី​គូ​បូ​តា និង​ទស្សនា​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ដែល​មាន​ដូច​ជា ៖

•​ ​ការ​តាំង​បង្ហាញ​ផលិតផល គូ​បូ​តា ថ្មី​ៗ​ជា​ច្រើន​ប្រភេទ

•​ ​ព័ត៌មាន​នានា​ស្តី​ពី​វិធី​ធ្វើស្រែ​ចំការ ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ​បំផុត​សម្រាប់​កសិផល ស្រូវ ពោត និង ដំឡូង​។

•​ ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​នានា​នៅ​លើ​ផ្ទៃដី​ពិត ដើម្បី​បង្ហាញ​ជូន​ពី​របៀប​នៃ​ការ​ដំណើរការ​របស់ គ្រឿងយន្ត​កសិកម្ម គូ​បូ​តា​ដ៏​ទំនើប​ៗ​។

•​ ​ការ​ចាប់​រង្វាន់​ធំ​ៗ​ជា​ច្រើន ជួន​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​បាន​ចូលរួម និង​ការ​ទទួល​បាន​កាដូ​ពិសេស​ពី​គូ​បូ​តា​ចំពោះ​ប្រជា​កសិករ​ណា​ដែល​បាន​កក់​ទុក​នូវ​ផលិតផល​គូ​បូ​តា​ណាមួយ​។

•​ ​ការ​ប្រ​គួ​ត​ប្រដាល់​គុណ​ខ្មែរ​ដ៏​អស្ចារ្យ​ពី​សំណាក់​កីឡាករ​គុណ​ខ្មែរ​ល្បី​ៗ​នៅ​កម្ពុជា​។
ព្រឹត្តិការណ៍​ទី​២ គូ​បូ​តា​នឹង​ទៅ​ដល់​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី 17 ខែ ឧសភា នេះ នៅ​ភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សូម​អញ្ជើញ​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងអស់ ក៏​ដូច​ជា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ចូលរួម​ទស្សនា​ដោយ​ឥត​គិតថ្លៃ ចាប់ពី​ម៉ោង​២​រសៀល​តទៅ​។

កាលបរិច្ឆេទ និង​ទីតាំង​នៃ​ការ​តាំងពិព័រណ៍​គ្រឿងយន្ត​កសិកម្ម គូ​បូ​តា ដែល​អម​ជាមួយ​និង​កម្មវិធី​ប្រដាល់​គុណ​ខ្មែរ ចំនួន​៣​ព្រឹត្តិការណ៍​បន្ទាប់​ទៀត​ដូច​ខាងក្រោម ៖
-​ ​ខេត្តកំពង់ស្ពឺ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨
-​ ​ខេត្តព្រះវិហារ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨
-​ ​ខេត្តស្ទឹងត្រែង ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨

ចំពោះ ព្រឹត្តិការណ៍​ចំនួន​៤ ខេត្ត​-​ក្រុង​ផ្សេង​ទៀត គូ​បូ​តា និង​រៀបចំ​នៅ​ក្នុង​ខែតុលា​នេះ​។

គូ​បូ​តា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​នេះ នឹង​ផ្តល់​ចំនេះដឹង​ដ៏​មាន​សារសំខាន់​ដល់​ប្រជា​កសិករ​ខ្មែរ ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ការងារ​កសិកម្ម​របស់​ខ្លួន​ដោយ​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា ដើម្បី​កាត់​បន្ថយ​ចំណាយ​បង្កើន​ទិន្នផល​ជា​អតិបរមា និង​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន​ដែល​ធ្វើ​អោយ​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ​ខ្មែរ​កាន់តែ​ប្រសើរ និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​អោយ​កាន់តែ​ប្រសើរ​ឡើង​។

គួរ​កត់សម្គាល់​ផង​ដែល​ថា នៅ​ក្នុងឆ្នាំនេះ គូ​បូ​តា​បាន​និង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន​ដូច​ជា ការ​ប្រគុំ​តន្ត្រី Kubota ZT concerts នៅ​ក្នុង​ខេត្តកំពង់ធំ និង​ព្រៃវែង កាលពី​ខែមីនា​កន្លង​ទៅ និង​ព្រឹត្តិការណ៍ Kubota ZT Parade ដែល​បាន​និង​កំពុង​តែ​រៀបចំ​ផង​ដែរ​នៅ​តាម​បណ្តា​ស្រុក និង​ខេត្ត​នានា​ជា​ច្រើន​ទូ​ទាំង​ប្រទេស​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ