ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្ពាន​អាកាស​កំពុង​កសាង​ស្លា.ប់​យ៉ាង​តិច​​១២​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ​៖ ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ​មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​នៅឡើយ កាលពី​ថ្ងៃ​ទី​១៥​ឧសភា ​ក្រោយ​ការ​បាក់​ស្ពាន​អាកាស​មួយ​កំពុង​សាងសង់​នៅ​រដ្ឋ ​UTTAR PRADESH​ភាគ​ខាងជើង​ឥណ្ឌា​។ ស្ពាន​អាកាស​នេះ…

ប្រទេស​ឥណ្ឌា ​៖ ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ​មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​នៅឡើយ កាលពី​ថ្ងៃ​ទី​១៥​ឧសភា ​ក្រោយ​ការ​បាក់​ស្ពាន​អាកាស​មួយ​កំពុង​សាងសង់​នៅ​រដ្ឋ ​UTTAR PRADESH​ភាគ​ខាងជើង​ឥណ្ឌា​។

ស្ពាន​អាកាស​នេះ ​បាក់​នៅ​ស្រុក​វ៉ា​រ៉ា​ណា​ស៊ី ចម្ងាយ​៣០៦​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ទីក្រុង​LUCKNOW​ ទីប្រជុំជន​នៃ​រដ្ឋ​ UTTAR PRADESH​។ ​អាជ្ញាធរ​និយាយ​ថា កំណាត់​ស្ពាន​អាកាស​ដែល​កំពុង​សាងសង់ បាន​បាក់​ក្រោយ​ការ​បាក់​សរសរ​២ បណ្ដាល​ឲ្យ​ធ្លាក់​ផ្ទាំង​បេតុង​ធំ​មួយ​មក​លើ​ផ្លូវថ្នល់ សង្កត់​រថយន្ត​ទាំងឡាយ​ និង​សម្លាប់​មនុស្ស​នៅ​ខាងក្នុង​។​

ទូរទស្សន៍​ក្នុងស្រុក ​ANI ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ